លោក ​សាយ ​សំអាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គួរពិនិត្យ​ឡើងវិញក្រុមហ៊ុន​ស៊ីបាយអូថេ​កបំ​ផ្លាញព្រៃ​ឡង់ខេត្ត​ស្ទឹង​ត្រែង​ជិតរ​លាយ

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មោះ សុខ ជា ដែលជា​មេការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក បាន​ដឹកនាំ​កម្មករ​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​ឲ្យ​ចូល​ព្រៃ​ឡង់​កាប់​ឈើ​អារច្រៀក​ឈើ​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ប្រមាណ​ជាង​១​សប្ដាហ៍​ដើមខែ​មករា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក បាន​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​អស់​រាប់រយ​ដើម ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​របស់ខ្លួន ហើយ​បំពាន​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នកសម្របសម្រួល​ដើម្បី​ផលប្រយោជន៍​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក (Ci-Biotech Co., Ltd) ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​នៅ​ចំណុច​អូរ​គ្រាក់​យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក កាប់​ឈើ​អារច្រៀក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង កំពុង​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក ហើយ​សូម្បីតែ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក៏ត្រូវ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក កាត់​រំលំ​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​ឡង់​តាម​អំពើ​ចិត្ត​ដែរ​។

បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៣៤០០៧​ហិកតា កាលពី​ខែមិថុនា ឆ្នាំ​២០១២ នៅក្នុង​តំបន់​ព្រំប្រទល់​រវាង​ស្រុក​សំបូរ ខេត្តក្រចេះ និង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក មិនបាន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​វិនិយោគ​នោះទេ ហើយ​បែរជា​បំពាន​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង រួច​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យឡើងវិញ​អំពី​បញ្ហា​នេះហើយ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ប្រកបដោយ​ប្រសិទ្ធភាព​។ បឋម

50014456_2161756900552175_8275968492637782016_n a car st1 a car st