លោក ​គុណ ញឹមមេ​គយធំគួរទប់​ស្កាត់អំពើពុករលួ​យរបស់លោក​ សាំង ​ណន​មេគយច​ល័តនៅក្រុ​​ង​ប៉ោយ​ប៉ែ​ត

ថ្មីៗ​នេះ​បើតាម​ប្រភពពី​មន្ត្រី​និង ​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក  សាំង ណន មេ​គយ​ចល័ត ​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ចំ​ណុប​ភូមិ​កូនដំរី  កំពុង​បង្កើន​សកម្មភាព​គាប​យកលុយ​ ពី​ឈ្មួញ​តាម​តូច​តាម​ធំ​ស្រេច​ តែ​អំ ពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សាំង ណន និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ទន្ទឹមនឹងនេះ​លោក សាំង ណន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ច្រក​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ និង​ចេញទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​មេ​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត ឈរជើង​នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត គឺ​លោក សាំង ណន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយទៅវិញ​លោក សាំង ណន មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ទន្ទឹមនឹងនេះ​នៅពេល​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បន្តិចបន្តួច គឺ​ត្រូវ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​យ៉ាង​កំរោល​តែម្តង​។​

អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​លាតត្រដាង​ជា​បន្តបន្ទាប់​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញាចិត្ត​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូនដំរី ជាបន្ទាន់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ថ្នាក់ដឹកនាំធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អំពាវនាវ​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ជា​មេ​គយ​ធំ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​នៅ​ក្រុង​ប៉ោយប៉ែត ខ្លះ​ផង​។ ដោយហេតុថា​មួយរយៈ​ចុងក្រោយ​នេះ​លោក សាំង ណន ព្រមទាំង​បក្ខពួក​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ ហើយ​សូម្បីតែ​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់​ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក សាំង ណន ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។បឋម

download-8 (1)