ប្រភពដែលស្និទ្ធនឹងឈ្មួញ ឈ្មោះឧកញ៉ា លក្សណ៍ បានឲ្យដឹងថា ឧកញ៉ា លក្សណ៍ កំពុងបន្តសកម្មភាព កាប់ឈើដឹកចេញពី ព្រៃជ្រៅ នៅក្នុងតំបន់អភិរក្សនៃស្រុកកោះញែក ហើយដឹកជញ្ជូនចូលទៅ ទីរួមខេត្តមណ្ឌលគិរី យ៉ាងរលូន បន្ទាប់ មកគឺដឹកជញ្ជូន ចេញទៅស្រុកយួនយ៉ាងសុខស្រួល។ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពា ក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ពីឥទ្ធិពលឈ្មួញឈ្មោះឧកញ៉ា លក្សណ៍ ដែលមានខ្នងបង្អែករឹងមាំដូច្នេះហើយទើបពួកគេបណ្ដោយឲ្យឈ្មួញឈ្មោះឧកញ៉ា លក្សណ៍ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពខ្លះបានឲ្យដឹងថា ឧកញ៉ា លក្សណ៍ មិនត្រឹមតែល្បីខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនគឃ្លើនប៉ុណ្ណោះទេ គឺឈ្មួញម្នាក់នេះល្បីខាងនាំចូលប្រេងសាំងគេចពន្ធពីស្រុកយួនមកចែកចាយក្នុងខេត្តមណ្ឌលគិរី និងបណ្ដាខេត្តក្បែរៗ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះឧកញ៉ា លក្សណ៍ នៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីព្រៃការពារក្នុងស្រុកកោះញែក យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ឈើដែលឈ្មួញឈ្មោះឧកញ៉ា លក្សណ៍ កាប់នៅក្នុងតំបន់ព្រៃអភិរក្សត្រូវគេដឹកជញ្ជូនតាមរថយន្តបង្កុង ចូលមកទីរួមខេត្តមណ្ឌលគិរី ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់នោះទេ។ ប្រភពខ្លះបានឲ្យដឹងថាឈ្មួញឈ្មោះឧកញ៉ា លក្សណ៍ ជាឈ្មួញដែលមានឥទ្ធិពលខ្លាំងខាងបំផ្លាញព្រៃឈើនៅស្រុកកោះញែក ច្រើនឆ្នាំមកហើយដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ។
ប្រភពពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាឧកញ៉ា លក្សណ៍ មានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយការពារគ្រប់ពេលវេលា ហេតុនេះហើយទើបឧកញ៉ា លក្សណ៍ ហ៊ានបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារក្នុងស្រុកកោះញែក យ៉ាងរលូន។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឧកញ៉ា លក្សណ៍ បន្តសកម្មភាពដឹកជញ្ជូនឈើពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានមន្ត្រីធំៗក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ទទួលបានផលប្រយោជន៍ជាប្រចាំទៀតផង។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះបច្ចុប្បន្នឧកញ៉ា លក្សណ៍ នៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ នៃស្រុកកោះញែក ខេត្តមណ្ឌលគិរីខ្លាំងក្លាជាងឆ្នាំមុនៗទៅទៀត។បឋម
Recent Comments