លោក​ គុណ ញឹម​ អគ្គនា​យកនៃអគ្គ​នាយកដ្ឋាន​គយនិងរដ្ឋាក​រមិនគួរ​មើលរំលង​លោក គួន សុភាព​ប្រធានកា​រិយាល័​យគយច្រកអូ​រស្មាច់និងបក្ខ​ពួក​ប្រព្រឹត្តអំពើ​ពុករ​លួយ

ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដូចជា គ្រឿងសំណង់ ភេសជ្ជៈ ស្រា​បៀរ គ្រឿងបន្លាស់​ម៉ូតូ គ្រឿងបន្លាស់​រថយន្ត និង​ប្រេងសាំង​ជាដើម ត្រូវបាន​លោក គួ​ន សុភាព ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ យ៉ាង​គគ្រឹកគគ្រេង​។ តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ គឺ​លោក គួ​ន សុភាព អាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​តែម្តង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​។ ទន្ទឹមនឹងនេះ​មន្ត្រី​គយ ក៏ដូចជា​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក គួ​ន សុភាព ផងដែរ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អូរ​ស្មាច់ ជំនួស​លោក ហង្ស វណ្ណ រួចមក​គឺ​លោក គួ​ន សុភាព ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានលើកឡើង​ទៀតថា ដោយសារ​លោក គួ​ន សុភាព ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ទើប​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គួ​ន សុភាព បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ដែលជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​សា្ម​ច់ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក គួ​ន សុភាព ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ទន្ទឹមនឹងនេះ​លោក គួ​ន សុភាព និង​បក្ខពួក​បែរជា​គាប​ជំរិត​យកលុយ​ពី​ពលរដ្ឋ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រក​អូរ​ស្មាច់ ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ដោយ​គ្មាន​ការយោគយល់​ទាល់តែសោះ​។ ដូច្នេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​គ្មាន​វិក្កយបត្រ​របស់លោក គួ​ន សុភាព ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​។បឋម

kun_nhem_-1