ខេត្តមណ្ឌលគិរី៖ មានសេចក្តីរាយការណ៍ថា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនម៉ាស្ទើ ខេសាន់ របស់ឧកញ៉ា សឹង សំ អុល ដែលជាមន្ត្រីប៉េអឹមផងនោះ ត្រៀមចេញឈើប្រណិត ១៣ឡានយីឌុបទៀតហើយ ពីចំណុច ស្រុកកោះញែក ខេត្តម ណ្ឌ ល គិរី ។
ជាកស្តែងនៅវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ គេឃើញ មានមានរថយន្តយីឌុបចំនួន ៥គ្រឿង ដឹក ឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះ ដែលគេសង្ស័យថា អាចនឹង កាច់ចង្កេះឆ្លងទៅប្រទេសវៀតណាម តាមច្រកមួយចំនួន ក្នុងស្រុកកែវសីមា ឬច្រកមួយចំនួនទៀត ក្នុងស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពខ្លះនិយាយថារថយន្តចំនួន៥រថយន្តយីឌុប ជា រថយន្តកំពុងដឹកឈើរបស់តា សក់ស (ហៅដានី ក្រុមហ៊ុមលឹមរ៉ុលយ៉ាល់ទៅវិញ ) ។បច្ចុប្បន្នមួយគ្រឿងកំពុងខូចនៅចំណុច អូរមឺស គឺមិនមានច្បាប់ មិនគ្រប់ចំនួននោះឡើយ ។ លោក អ៊ុំ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់កាសែតថាជា រថយន្តដឹកឈើរបស់តាសក់ ស ហៅដានី(ក្រុមហ៊ុមលឹមរ៉ុលយ៉ាល់) ពិតជាមានច្បាប់អនុញ្ញាតមែន ប៉ុន្តែច្បាប់របស់គាត់មានតែចំនួន៣រថយន្តប៉ុណ្ណោះ។ ប្រសិនបើគាត់ដឹកលើសពី៣រថយន្ត មានន័យថា ជាអំពើខុសច្បាប់ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី រូបនេះអួតថា ចំពោះក្រុមហ៊ុនម៉ាស្ទើ ខេសាន់ ដែលថាត្រៀមចេញឈើចំនួន១៣ឡានយីឌុបនោះ គឺមិនអនុញ្ញាតឲ្យចេញជាដាច់ខាត ព្រោះក្រុមហ៊ុនមិនទាន់រត់ឯកសារហើយ ឡើយ ។
សូមបញ្ជាក់ថាបទល្មើសព្រៃឈើក្នុងអាណាចក្រខេត្តមណ្ឌលគិរី ចាប់ផ្តើមកក្រើកវិញហើយទោះជារារដ្ឋាភិបាលថាបញ្ឈប់ការអនុញ្ញាតនាំចេញដោយស្នើឲ្យអាជ្ញាធរវៀតណាមជួយទប់ស្កាត់ក៏ដោយ។លោកស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរីថ្មីៗនេះបានលេចធ្លាយពត៍ស្តីពីការឃុឃឹតជាមួយឈ្មួញវៀតណាមនាំចេញឈើត្រូវបានសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយព្រោងព្រាតនោះទេ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានទទួលស្គាល់ថា ខេត្តមណ្ឌលគិរីនៅមានបទល្មើសព្រៃឈើកើតឡើងដដែល? ។បឋម
Recent Comments