ពោធិ៍សាត់៖មេឈ្មួញឧក្រិដ្ឋឧកញ៉ា តាំង អ៊ាង ថ្មីៗនេះបាន នឹងកំពង់តែលួចប្រើឈ្មោះខ្មោច របស់ក្រុមហ៊ុន MDរបស់ឧកញ៉ា ទ្រីភាព ក្រោមឃ្លៀកគណ អភិបាលខេត្តពោធិ៏សាត់ ទៅកាប់ បំផ្លាញព្រៃអភិរក្សភ្នំសំកុស យ៉ាងអនាធិបតេយ្យបំផុត ! ដោយគ្មានការទប់ស្កាត់ ដែលបញ្ហានេះគេសង្ស័យថា ៖ប្រសិនជាគ្មានការបើកភ្លើខៀវពី សំណាក់មន្ត្រីជំនាញ និងអាជ្ញាធរ គណអភិបាល ខេត្តពោធិ៏សាត់ទេ គេមិនជឿថាមេឈ្មួញ តាំង អៀង និង បរិវាហ៊ានព្រហើនលួច ចូលទៅកាប់បំផ្លាញព្រៃ ឈើក្នុងជម្រក ដែនព្រៃអភិរក្សព្រះរាជក្រឹត្យ តំបន់ភ្នំសំកុស នោះតាម ទំនើងចិត្តបាននោះទេ ! ។
គួរំលឹកដែនព្រៃអភិរក្សភ្នំសំកុស ស្ថិតនៅក្នុងស្រុកវាលវែង និងព្រៃអភិរក្សជួរភ្នំក្រវាញ ក្នុងស្រុកក្រវាញត្រូវមេឧក្រិដ្ឋជនព្រៃឈើ ដែលមានងារជាឧកញ៉ាឈ្មោះ តាំង អ៊ាង បានឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់រយនាក់ ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្ម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព និងបានឃុបឃិតពុករលួយពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ។
តាមមន្ត្រីនគរបាលខេត្តពោធិ៍សាត់មួយរូបសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ឲ្យដឹងថា រយៈពេលជាង០១ខែមកនេះ សកម្មភាពកាប់ឈើនៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើ ហាក់មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទៅទៀត ដោយឃើញមានអ្នកអាឈើរាប់រយនាក់ និងគ្រឿងចក្រ រថយន្តប្រកុង រថយន្តច្នៃជិត១០០ គ្រឿង ហើយ ឧកញ៉ា តាំ អ៊ាង បានប្រើមេការបស់ខ្លួនពីរនាក់ ឈរចាំប្រមូលទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នា ក្នុងក្រុមហ៊ុនMDS។
បើសេចក្តីរាយការណ៍បន្តថា មេការធំមា្នក់ឈ្មោះ ង៉ូវ ទី ត្រូវជាប្អូនប្រុសរបស់ឧកញ៉ា តាំង អ៊ាង បានបង្កេីតដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុន MDS ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង។ឯមេការធំម្នាក់ទៀតឈ្មោះ លីម ជាកូនប្រុសបង្កើតឧកញ៉ា លាង ចាន់មុនី ដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃ ឈើ និងជាមនុស្សជំនិតរបស់ឧកញ៉ាទ្រីភាព បានយកទីតាំងកែច្នៃឈើយ៉ាងធំ ទល់មុខក្រុមហ៊ុន MDS ដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ សម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទួចដាក់រថយន្តវេ អង ដឹកចេញទៅកាន់ក្រុងភ្នំពេញ ជាប្រចាំយ៉ាងរលូន នឹងយ៉ាងសុវត្ថភាពបំផុត ព្រោះតែក្រុមមន្ត្រីជំនាញអស់នោះបានទទួលស្រោមសំបុត្រឧបត្ថមបិទមាត់ធ្វើសកម្មភាពពុករលួយជាប្រចាំនោះ។
ពត៌មានប្រភពខាងលើបន្ថែមថា ៖ មេការធំៗទាំងពីរនាក់ខាងលើ ចែកតំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ ដោយលោក ង៉ូវ ទី ទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុស ចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ ច្រកស្ទឹងតាតាំង ច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឯលោក លីម មានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញ ចាប់ពីតំបន់ខ្សាច់ពូក ច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញ ដូចជាប្រភេទឈើប្រណីតប្រភេទឈើរាជថ្កុល ធ្នង់ នាងនួន និងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។
បញ្ហានោះដែរ ប្រភពប្រជាពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថា ដោយសារតែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំង អ៊ាង មិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុកមាត់ បិទត្រចៀក បិទភ្នែកមន្ត្រីខ្មែរមួយចំនួន ដែលលុះដោយអំពើថោកទាបលោភ លន់ចាប់តាំងពីថ្នាក់ខេត្ត ក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំ អ៊ាង មានអំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើង ចិត្ត ហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដេីរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូ រទេះ ក្របី ដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារ។ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះ បានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំ នួនពីរលើកជាមួយសមត្ថកិច្ចជំនាញ ដោយ ក្រុមពលរដ្ឋចោទថា ជាមន្ត្រីកញ្ជះសុីឈ្នួលដាច់ ថ្លៃឲ្យក្រុមហ៊ុន MDS របស់ឧកញ៉ា តាំង អ៊ាង។
ផ្ទៃក្នុងប្រភពបនអោយដឹងទៀតថា ៖ លោក តាំង អៀង បានបញ្ជាអោយមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់ បានលួចខ្សិបប្រាប់ឲ្យដឹងថា ៖ ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណ ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះជីវ័ន្ត ហៅពៅ ចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពង និងមួយចំនួនទៀតដឹកយកទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំរោងចក្រកាត់ ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅក្រៅប្រទេស។
ផ្ទុយទៅវិញទាក់ទិននឹងជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ និងបន្ថែមការលូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS នេះ ភាគីពាក់ព័ន្ធការិយាល័យរបស់យើងមិនអាចសុំការប្រត្តិកម្មបកស្រាយបានទេពីសំណាក់កូនជឹង និងលោកឧក ញ៉ា តាំង អ៊ាង បានទេ៕
ដោយជនអភិរក្ស
Recent Comments