តាមសេចក្ដីរាយការណ៍ពី មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន លោក មិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវមាន អំណាចបាន ឃុបឃិតជាមួយ មេឈ្មួញឈើទាំងតូចទាំង ធំដឹក ជញ្ញូន ឈើ និង កាប់បំផ្លាញព្រៃឈើ នៅខេត្ត ក្រចេះយ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀតថា សកម្មភាពរបស់ លោកមិច ទីម៉ង មេប៉ុស្តិ៍ច្រកអូរលាវមានអំណាចបាន ឃុបឃិតជាមួយមេឈ្មួញ ឈើទាំងតូចទាំងធំដឹក ជញ្ញូនឈើនិងកាប់បំផ្លាញ ព្រៃឈើនៅខេត្តក្រចេះយ៉ាងមហន្តរាយគឺមិន ដែលមានមន្ត្រីជំនាញឬសមត្ថកិច្ច ណាហ៊ានប៉ះពាល់រឺបង្រ្កាប ម្តងណា ឡើយឡើយ។ ដោយហេតុថាមន្ត្រីធំៗក្នុងខេត្តក្រចេះមួយចំនួនបានចាត់ទុកមេឈ្មួញនិងលោកមិចទីម៉ង មេប៉ុស្តិ៍ច្រកអូរលាវ ជាប្រភពចំណូលរបស់ពួកគេហើយសូម្បីតែលោក លន់ សុផាតមេនគរបាលខេត្តក្រចេះក៏ជាខ្នងបង្អែករឹងមាំលោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវផងដែរ។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តក្រចេះមួយចំនួនបានឲ្យដឹងថាលោកឧត្តមសេនីយ៍ទោ លន់ សុផាតស្នងការនគរបាលខេត្តក្រចេះគឺជាបង្អែករឹងមាំរបស់លោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវហើយក៍ត្រូវជាប្អូនថ្លៃរបស់លោកស្នងការខេត្តផងដែរ?។ ដូច្នេះហើយទើបលោក លន់ សុផាតស្នងការនគរបាលខេត្តក្រចេះ មិនដែលចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញធំៗក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ គឺមានការតែជួយសម្របសម្រួលឲ្យមេឈ្មួញ អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនតែម្តង។ ប្រភពខ្លះបានឲ្យដឹងថាលោក លន់ សុផាត អាចមានភាគហ៊ុនជាមួយមេឈ្មួញផងដែរទើបបណ្ដោយឲ្យមេឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឈើនៅខេត្តក្រចេះកំពុងប្រឈមនឹងសេចក្ដីវិនាស។
ប្រភពពីមន្ត្រីយោធានៅក្នុងស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថាបច្ចុប្បន្នមានឈ្មួញដឹកឈើតាមរថយន្តសាំងយ៉ុងនិងតាមម៉ូតូយកទៅលក់ឲ្យមេឈ្មួញនៅច្រកអូរលាវដែលមានលោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវ ។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញអាចប្រមូលទិញឈើពីឈ្មួញគ្រប់ទិសទីសម្រាប់ដឹកចេញទៅស្រុកយួនយ៉ាងសុខស្រួលគឺមានលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ជាខ្នងបង្អែករឹងមាំច្រើនឆ្នាំមកហើយ។ សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលមេឈ្មួញសម្រុកប្រមូលទិញឈើដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកអូរលាវដែលមានលោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវ ស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីឈ្មួញឈើតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារមានលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះជាខ្នងបង្អែករឹងមាំទើបមេឈ្មួញកាន់តែមានភាពងាយស្រួលក្នុងការប្រមូលទិញឈើស្តុកឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអូរលាវស្រុកស្នួល ខេត្តក្រចេះដោយបំពានទៅលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។(មានតភាគ)
Recent Comments