ប្រភពដែលស្និទ្ធនឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្ដាល បានឲ្យដឹងថា ការដែលលោក ម៉ឹង យូឡេង ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺដោយសារអាង មានខ្នងបង្អែករឹងមាំ នៅក្នុង ក្រសួងសាធារណ ការនិងដឹក ជញ្ជូន។ ដូច្នេះហើយទើបលោក ម៉ឹង យូឡេង បណ្ដោយឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ភូមិ ព្រះពុទ្ធ លើផ្លូវជាតិលេខ៣ ភូមិកំពង់ទួល និងលើផ្លូវជាតិលេខ៤ ជិតសាលាស្រុកអង្គស្នួល គាបយកលុយពីម្ចាស់រថយន្តដឹកទំនិញ រថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម តាមអំពើចិត្ត។ ទោះបីឈ្មួញដឹកជញ្ជូនទំនិញទុកលើទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ពួកគេត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង៣កន្លែងនោះ ដោយគ្មានការរំខាន។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល កំពុងបើកដៃឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង៣ទីតាំងនោះ បានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល ហើយទាល់តែមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ទើបពួកគេហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តី ក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យឡើងវិញជាបន្ទាន់ចំពោះទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ព្រមទាំងបក្ខពួកខ្លះផងដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តទៀត។
មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងទៀតថា ការដោះដូរទីតាំងអង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណការខេត្តកណ្ដាល នាពេលកន្លងមកគឺលោក ម៉ឹង យូឡេង អាចទទួលបានផលប្រយោជន៍យ៉ាងច្រើន?។ ដោយហេតុថាទីតាំងចាស់មានផ្ទៃដីប្រមាណ២ហិកតានៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាតំបន់ដែលដីមានតម្លៃខ្ពស់ ហើយទីតាំងថ្មីនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចូលពីផ្លូវជាតិលេខ២១ ចម្ងាយជាង១គីឡូម៉ែត្រ។ ដូច្នេះការដោះដូរទីតាំងនោះកំពុងធ្វើឲ្យមានសេចក្ដីសង្ស័យយ៉ាងច្រើនពីភាពមិនប្រក្រតីដែលថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរមើលរំលងនោះឡើយ។មានត
Recent Comments