ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត បានឲ្យដឹងថា បច្ចុប្បន្ន ទំនិញដែលឈ្មួញ ធំៗនាំ ចូល តាមច្រកនេះបង់ពន្ធជូនរដ្ឋត្រឹម ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផ លប្រ យោ ជន៍ជាមួយលោក ហ៊ុយ សុជាតិ និង មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗនាំចូ លទំ និញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកប៉ោយប៉ែត កាន់តែច្រើនឡើងៗយកមកស្តុកទុកតាមឃ្លាំងជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត។ អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើមន្ត្រីគយពុករលួយនិងឈ្មួញខិលខូចដែលឃុបឃិតគ្នាបំផ្លាញផលប្រយោជន៍ជាតិ។
តាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ហ៊ុយ សុជាតិ ព្រមទាំងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនឡើងៗ។ ក្នុងនោះលោក ហ៊ុយ សុជាតិ បានឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក ហើយពួកគេបែរជាគាបសង្កត់លើពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញបន្តិចបន្តួចយ៉ាងកំរោលគួរឲ្យស្អប់ខ្ពើមបំផុត។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរទុកឲ្យលោក ហ៊ុយ សុជាតិ មេគយច្រកប៉ោយប៉ែត ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនបានឲ្យដឹងថាលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអាងមានខ្នងបង្អែករឹងមាំកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទំនងជាលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបកំពុងខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមយ៉ាងពេញបន្ទុកតែម្តង។
មន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា ការដែលលោក ហ៊ុយ សុជាតិ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែងចាប់តាំងពីទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែត គឺលោក ហ៊ុយ សុជាតិ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញលោក ហ៊ុយ សុជាតិ បានគាបសង្កត់លើប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចអូសតាមរទេះដោយគ្មានការយោគយល់ឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅនឹងអំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ ព្រមទាំងបក្ខពួក។ ជាមួយគ្នានេះក៏មានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករពិនិត្យឡើងវិញទៅលើអំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ ផងដែរ។បឋម
Recent Comments