ថ្មីៗនេះប្រជាពលរដ្ឋបានប្ដឹងលោក យិន ចិន្តាវុឌ្ឍ ទៅអង្គភាពប្រឆាំង អំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជា ប្រធាន ដើម្បីឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ចាត់វិធានការ ទប់ស្កាត់ទង្វើមិនប្រក្រតី និងអំពើពុករ លួយរបស់ លោក យិន ចិន្តាវុឌ្ឍ ជាបន្ទាន់។ នៅក្នុងពាក្យ បណ្ដឹងរបស់ឈ្មោះ អ៊ុល ចាន់រី និងឈ្មោះ ព្រំ ផល្លី បានរៀបរាប់ជូនលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រ ឆាំងអំពើពុករលួយ រឿងលោក យិន ចិន្តាវុឌ្ឍ ប្រធានសា ខាពន្ធដារខណ្ឌ ទួលគោក ដែលបានយកតួនាទីរបស់ខ្លួនទៅគាបសង្កត់ជិះជាន់កូនចៅក្រោមឱវាទនិងបង្ខំឲ្យកូនចៅក្រោមឱវាទដើរគាបសង្កត់អាជីវករក្នុងខណ្ឌទួលគោក ដើម្បីប្រមូលលុយឲ្យខ្លួន។ នៅក្នុងពាក្យបណ្ដឹងនោះបានលាតត្រដាងទៀតថា ប្រសិនបើមន្ត្រីក្រោមឱវាទណារកលុយបានតិច ត្រូវលោក យិន ចិន្តាវុឌ្ឍ ស្ដីបន្ទោសនិងគំរាមដកចេញពីតំណែងទៀតផង។
ប្រភពពីមន្ត្រីរាជការនៅក្នុងអង្គភាពសាខាពន្ធដារខណ្ឌទួលគោក បានឲ្យដឹងថា កន្លងមកលោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដារខណ្ឌទួលគោក ព្រមទាំងបក្ខពួកមួយក្ដាប់តូចឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយគាបយកលុយពីប្រជាពលរដ្ឋតាមអំពើចិត្តដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអង្គភាពសាខាពន្ធដាររាជធានីភ្នំពេញ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវរបស់ប្រជាពលរដ្ឋឲ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដារខណ្ឌទួលគោក ជាបន្ទាន់។ ឥឡូវនេះរឿងអាស្រូវពុករលួយរបស់លោក យិន ចិន្តាវុឌ្ឍ ត្រូវបានលាតត្រដាងជាសាធារណៈបន្ទាប់ពីប្រជាពលរដ្ឋប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ជុំវិញករណីលោក យិន ចិន្តាវុឌ្ឍ គាបសង្កត់អាជីវករយកលុយដាក់ហោប៉ៅរបស់ខ្លួន។
ចំណុចគួរឲ្យកត់សម្គាល់នោះ គឺនៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ចំណែកក្រុមហ៊ុនណាដែលលោក យិន ចិន្តាវុឌ្ឍ ជាអ្នកកាងគឺលោក យិន ចិន្តាវុឌ្ឍ ហាមមិនឲ្យកូនចៅទៅក្បែរនោះទេ បើហ៊ានទៅក្បែរគឺត្រូវមានរឿងជាមួយលោកជាមិនខាន។ តាំងពីលោក យិន ចិន្តាវុឌ្ឍ ចូលកាន់តំណែងជាប្រធានសាខាពន្ធដារខណ្ឌទួលគោក គឺមន្ត្រីល្អៗជាច្រើននាក់ត្រូវបានខ្ទាតចេញពីតំណែងដោយសារពួកគេមិនចេះអែបអបជាមួយលោកប្រធានរូបនេះ។ ជុំវិញបញ្ហានេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់កុំឲ្យលោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដារខណ្ឌទួលគោក ប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនបន្តទៀត។ (មានត)
Recent Comments