បន្ទាយមានជ័យ៖ ប្រធានសាខាគយខេត្ត បន្ទាយមានជ័យ លោក ឆែ សុធា ត្រៀមពន្យាកំណើតជាលើក ទី២ក្រោយ ពីសម្តេច តេជោ ហ៊ុន សែន បានអនុញាតិឲ្យ សុពលភាព ឲ្យមួយឆ្នាំគិតត្រឹម ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រហូត ដល់ថ្ងៃទី១ ១ ខែធ្នូ ឆ្នាំ២០១៨ ទើបអស់សុពល ភាព ។
បើយោងតាមប្រភពពីនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា លោក ឆែ សុធា កើតនៅថ្ងៃទី ១០ខែធ្នូរឆ្នាំ១៩៥៧ គិតរហូតមកដល់ ពេល នេះលោកឆែ សុធាមា នអាយុបាន ៦២ឆ្នាំហើយដែលល្មម ត្រូវចូលនិវត្តន៍ តែបុគ្គលលោក ឆែ សុធា រូបនេះ មិនចង់ ចូល និវត្តន៍រួចបានក្រាញននៀល សុំសម្តេចតេជោ ហ៊ុន សែន ដើម្បីពន្យាកំណើតបាន មួយឆ្នាំទៀត។
លោកបានសុំអនុញ្ញាតិ្តឲ្យបាននៅបម្រើការងារ បន្តទៀតដោយក្តីអនុគ្រោះ ។ បន្ទាយមានជ័យថ្ងៃ ទី៣០តុលាឆ្នាំ២០១៧ ។ លើលិខិតនោះ សម្តេចនាយក រដ្ឋមន្ត្រីបានចារ ជូនឯកឧត្តមគុណ ញឹមស្នើរក្សាទុក រហូតក្រោយបោះឆ្នោត២០១៨ ដើម្បីគ្រប់គ្រងដោយពេលនេះជាករណីពិសេស។
សូមបញ្ជាក់ផងដែរថា កាលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ បានបែកធ្លាយនូវលិខិត ១ច្បាប់ ដែលលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយ មានជ័យបានសរសេរ ផ្ញើរជូនសម្តេចតេជោ ហ៊ុន សែន ១ច្បាប់ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា សំណើសុំពន្យាអាណត្តិបម្រើការងារ រយ:ពេល ១ឆ្នាំបន្តទៀត ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ។
ក្នុងលិខិតនេះបានរៀប រាប់ថាសព្វថ្ងៃនេះ ខ្ញុំបាទបានបម្រើការងារ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយ មានជ័យនិងបានខិត ខំបម្រើជាតិមាតុភូមិ ទទួលបានសមិទ្ធផល សំខាន់ៗដូចជា ចាប់ពីខែធ្នូឆ្នាំ២០១៥ កន្លងមក ខ្ញុំបាទបានខិតខំអនុវត្តយុទ្ធ សាស្ត្រកៀងគរចំណូល របស់រាជរដ្ឋាភិបាល ដោយធ្វើឲ្យចំណូល ពន្ធគយនៅខេត្ត បន្ទាយមានជ័យ មានការកើនឡើង គួរជាទីមោទន:និង ថែមទាំងបានបង្ការនិង បង្ក្រាបនូវរាល់បាតុភាព អសកម្មនានាដែលធ្លាប់ កើតមានកន្លងមកដោយ ជនឆ្លៀតឱកាសមួយចំនួន ខ្ញុំបាទ ជាអនុប្រធានគណ:ពង្រឹង ស្រុកមង្គលបូរីនិងជា ប្រធានគណ:ពង្រឹង ឃុំឬស្សីក្រោកចំនួន ១៧ ភូមិ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លើសពីនេះទៀត ខ្ញុំបាទក៏ជាអនុប្រធានគណ: ពង្រឹងឃុំព្រែកកំជពឹស ១៧ភូមិស្រុកខ្សាច់ កណ្តាលខេត្តកណ្តាល ផងដែរ។
សូមរំលឹកថា លោកឆែ សុធា ធ្លាប់មន្ត្រី ជាថ្នាក់ដឹកនាំសា ខាគយខេត្តមួយចំនួន ហើយចុងក្រោយបាន មកធ្វើជាប្រធានសាខា គយខេត្តបន្ទាយមាន ជ័យកាលពីខែធ្នូឆ្នាំ ២០១៥កន្លងមកនេះ រួចត្រូវចូលនិវត្តន៍ នៅថ្ងៃទី១១ធ្នូឆ្នាំ២០១៧ តាមច្បាប់ស្តី ពីសហលក្ខន្តិក: មន្ត្រីរាជការស៊ីវិល។
លោកឆែសុធា កាន់ជាប្រធាន សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនេះ មានអាកប្បកិរយា ក្រអឺតក្រទម សំដីសំដៅមិនសូវរាក់ទាក់ទឹកចិត្ត ចង្អៀតចង្អល់ រើសអើងពេលមកបំពេញការងារ នៅបន្ទាយមានជ័យនេះ ក្នុងនាមជាប្រធាន សាខាគយខេត្តបន្ទាយមានជ័យ ត្រូវបានគេសង្កេត ឃើញមានបញ្ហារ ច្រើនកន្លងមកដែលមន្ត្រីនៅក្រោមឪវាទ ពុំមានការពេញចិត្តផងដែរ ។
មជ្ឈដ្ឋានមន្ត្រីគយបានលើកឡើងថា មន្ត្រីគយខេត្តបន្ទាយមានជ័យមានតែលោក ឆែ សុធា នេះទេ ដែលចេះធ្វើការងារបានល្អនោះ ហើយអ្នកដទៃទៀត មិនចេះធ្វើការងារទេ ? ករណីពន្យាកំណើតរបស់លោក ឆែ សុធា ពិតជាសែនមហាលោតផ្លោងមហាអស្ចារ្យមែន ។បឋម
Recent Comments