ព្រៃ​ឈើខាង​ក្រៅបាតអាង​ទំនប់​វារីអគ្គិសនីសេ​សានក្រោម​២ជិតរលា​យហើយ​ក្រោម​ស្នា​​ដៃឧ​​កញ៉ា​ជ័​យ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា រយៈពេល​ជាង​កន្លះ​ខែ ​មកហើយ​ដែ ល​ឧកញ៉ា ជ័យ  សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា បើទោះបី​នៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ក៏ដោយ ក៏​ឧកញ៉ា ជ័យ នៅតែមាន​ឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។ ក្រោយពេល​អារច្រៀក​រួច​ទើប​ឧកញ៉ា ជ័យ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ ​។

ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចូលទៅ​ទីតាំង​បាត​អាង​ដើម្បី​អារច្រៀក ហើយ​ដឹកជញ្ជូន​ចេញ​វិញ​យ៉ាង​រលូន​។ មួយរយៈ​ចុងក្រោយ​នេះ​ឧកញ៉ា ជ័យ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​រិះគន់ថា លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង នោះទេ​។ ជាក់ស្ដែង​រយៈពេល​ជាង​កន្លះ​ខែ​កន្លងទៅនេះ ឈ្មួញ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់ហើយ​ព្រៃ​អភិរក្ស ព្រៃ​ការពារ ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​ឡើយ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ជាបន្ទាន់។បឋម

46493221_538533186619640_527452589885751296_n 47342080_381519739252304_4714417135021981696_n