លោក​ អ៊ី ចំរើន​ឃុបឃិ​តឲ្យឈ្មួញសំ​ខាន់ៗជា​ច្រើននាក់​សម្រុកដឹកជ​ញ្ជូនឈើ​ខុសច្បាប់​ចេ​ញទៅលក់​ស្រុកយួ​នតាម​ច្រកទ្វារអន្តរ​ជាតិអូរ​យ៉ាដាវ​នៅ​ពេល​យប់

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ​ក្នុងស្រុក​អូរ​យ៉ា​ដាវខេត្តរតនគិរីបាន ​ឲ្យ​ដឹងថាឈ្មួញ​ជា ច្រើន នាក់ហើយ ក្រាក់ៗបន្តធ្វើ​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះ  មានដូចជា ឈ្មួញ​ឈ្មោះ ឈ្មួញ​ឈ្មោះ  ទូច ប៉ែត ប្រើ ប្រាស់​រ ថយន្ត​សាំ​យ៉ុង​១​គ្រឿង  ឈ្មួញ​ឈ្មោះ នី កា​ចាញ ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​១ ​គ្រឿង ឈ្មួញ​ឈ្មោះ  ស្រី ពៅ ហៅ​ពៅ​បា​ឡែ​ន បាន​ប្រើប្រាស់ ​រថយន្ត​បា​ឡែ​ន​២​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​។ រីឯ​ឈ្មួញ​ឈ្មោះ យាយ​គ្រឿង ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ឈ្មួញ​ឈ្មោះ ស្រី​ល័ក្ខណ៍ ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ឈ្មួញ​ឈ្មោះ ស្រី​ពៅ ហៅ​ពៅ​តា​កូ​ម៉ា ប្រើប្រាស់​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង ឈ្មួញ​ឈ្មោះ ឆែ ប្រើប្រាស់​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ  ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ សម្រុក​បើកដៃ​ឲ្យ​ឈ្មួញ​៩​នាក់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ឈ្មួញ​មួយចំនួន​មាន​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ជា​ខ្នងបង្អែក​រឹងមាំ​ហើយ​ឈ្មួញ​មួយចំនួនទៀត​បាន​យក​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជា​បង្អែក​ដើម្បី​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បានឡើយ​។

​ប្រភពពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន ព្រោះ​មាន​លោក អ៊ី ចំរើន ជា​អ្នកបើក​បា​រ៉ា​ស់​ច្រកព្រំដែន​។ ការដែល​លោក អ៊ី ចំរើន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ ជាពិសេស​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​។ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​លោក អ៊ី ចំរើន កំពុង​បន្ត​បើកដៃ​ឲ្យ​ឈ្មួញជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​គឃ្លើន​ហើយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រមទាំង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បែរជា​សម្ងំ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។បឋម

46928419_731318200562225_5128804006465896448_n 46667177_2436179239989863_3485618917097865216_n 46782730_852550544915576_2872418318759755776_n 46651872_361395894668262_2574214719309086720_n