ខេត្តពោធិសាត់+ កំពង់ធំ៖ទោះជាសម្តេចក្រឡាហោម ស ខេង បាន ព្រមានអភិបាលខេត្ត ទំាងអស់នៅជុំវិញ បឹងទន្លេសាប បើខេ ត្តណា នៅតែមានបទល្មើស នេសាទច្រើន និងត្រូវដកពីតំណែង។ សូមបញ្ជាក់ថា ដើម្បីលើកស្ទួយជីវភាព របស់ ប្រ ជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូត៏នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាត ឲ្យប្រជា ពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈគ្រួសារ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោល ឡូត៏នេសាទ ហើយបទល្មើស គឺកើតឡើង យ៉ាងខ្លំា ង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់ផងដែរ។ ក្នុងនោះគេសង្កេ តឃើញថា នៅខេត្តពោធិ សាត់និងកំព ង់ធំ បទល្មើសនេសាទ កើតមាន យ៉ាងពេញបន្ទុក មិនចាញ់ខេត្ត ផ្សេងទៀត ជុំវិញបឹង ទន្លេសាបនោះ ដែរ។ជាក់ស្តែង ប្រជានេសាទជាលក្ខណៈគ្រួសារបានត្អូញត្អែរថា នៅចំណុចស្រុកគគរឃុំកំពង់លួងខេត្តពោធិសាត់ ព្រំប្រទល់ ឃុំ ពាម បាងស្រុកស្ទោង ខេត្តកំពង់ធំមានជនជាតិយួន ៣បងប្អូនឈ្មោះចេង,ម៉ៅនិង អាតើកបានប្រព្រឹត្តបទល្មើស នេសា ទទូកយ៉ាំង កាវឡើងក ក្រើកផ្ទៃទឹកររៀងរាល់ថៃ្ងចន្ទនិងអង្គារ៏។ ពួកគាត់បន្តថាមានការលំ បាកក្នុងការនេសាទ ប្រចាំថ្ងៃរក ត្រី មិនបាន ដាក់មងចងសន្ទូចមិនបាន ត្រី ដោយសារ មានអ្នកនេសាទខ្លះ ប្រើឧបករណ៍សាច់អួនក្រ ឡាញឹកខ្នាតធំ នៅតែកើតមាន ធ្វើសកម្មភាពយ៉ាងគឃ្លើននិងរលូន គ្មានការរំខានពីសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឡើយ ។សេចក្តីរាយកា រណ៍ពីប្រជាពលរដ្ឋបានអោយដឹងទៀតថា បច្ចុប្បន្ននេះសកម្មភាពនេសាទ ដោយប្រើឧបករណ៍ យ៉ាំងកាវ កំពុងធ្វើ សកម្មភាពយ៉ាងគឃ្លើនដោ យគ្មានការខ្លាចរអារនិងសមត្ថកិច្ចឡើយ ហើយក៍មិនដែលឃើញ មានជំនាញ និង សមត្ថកិច្ចពា ក់ព័ន្ធផ្នែកណាមួយចុះធ្វើការបង្ក្រាបម្តងណាឡើ យ។ ក្នុងនោះមាន សមត្ថកិច្ចជំ នាញបានត្រូវរ៉ូវគ្នា ជាប្រព័ន្ធ បណ្តែតបណ្តោយអោយ មានបទល្មើសនេសាទនោះកើតឡើង និងជាអ្នកមើលផ្លូវ អោយក្រុម ប្រព្រឹត្តបទ ល្មើសនេសា ទទាំង នោះ។ ការនេសាទល្មើសច្បាប់នេះអាចធ្វើឡើងយ៉ាងរលូន ដោយសារមានអ្នករត់ការ ជាអ្នកយកកាដូទៅបិទភ្នែក និងបិទ មាត់ស ម ត្ថកិច្ច និងជំនាញពាក់ព័ន្ធ ៕
Recent Comments