លោក​ ឈួន ​ហុកអតីតប្រ​ធានមន្ទីរអធិកា​រកិច្ចខេត្តសៀ​មរាបរំលោភ​យកដីប្រឡាយ​ទឹក​រ​បស់រដ្ឋធ្វើ​ជាក​ម្មសិ​ទ្ធិ?

ប្រភពពី​ប្រជាពលរដ្ឋ​ ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ស្ទឹង​ថ្មី  សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប  បាន​ឲ្យ​ដឹងថា កាល ពី​ថ្ងៃ ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨  ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ  ដែលជា​តំណាងរាស្ត្រ​មណ្ឌល ​សៀមរាប ក៏បាន​ចុះ ទៅពិនិត្យ​ ដល់​កន្លែង​ដែល​លោក  ឈួន ហុក ទន្ទ្រាន​កាន់កាប់​ ដី​ប្រឡាយទឹក​របស់ ​រដ្ឋ​នោះដែរ​។  ក៏ប៉ុន្តែ​រហូ តមក ដល់​បច្ចុប្បន្ន​ម ន្ត្រី​អាជ្ញាធរ​សង្កាត់​ស្វាយដង្គំ មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិនទាន់​ចាត់វិធានការ​ដោះស្រាយ​នៅឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​លោក ឈួន ហុក កាន់តែ​បានចិត្ត​ហើយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​លោក ឈួន ហុក អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្តសៀមរាប ផងដែរ​។ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ករណី​លោក ឈួន ហុក អតីត​ប្រធាន​មន្ទីរ​អធិការកិច្ច​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា ប្រើ​អំណាច​រំលោភ​កាន់កាប់​ដី​ប្រឡាយទឹក​របស់​រដ្ឋ​ច្រើន​ឆ្នាំ​មកហើយ​នោះ គឺ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ បាន​ឲ្យ​ដឹង​ទៀតថា​លោក ឈួន ហុក បាន​រំលោភ​កាន់កាប់​ដី​ប្រឡាយទឹក​រដ្ឋ​តាំងពី​អំឡុង​ឆ្នាំ​២០០៨ រហូត​មកហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប ក៏ដូចជា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ឈួន ហុក ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។

​ ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​លើកឡើងថា បច្ចុប្បន្ននេះ​នៅ​ក្រុង​សៀមរាប មាន​បញ្ហា​ជម្លោះដីធ្លី​ច្រើន​កន្លែង​ដែល​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​មិនទាន់​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​នៅឡើយ​។ ជាក់ស្ដែង​ករណី​លោក ឈួន ហុក រំលោភ​កាន់កាប់​ដី​ប្រឡាយទឹក​របស់​រដ្ឋ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កើតឡើង​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ជ្រះស្រឡះ​នៅឡើយ​ទេ​។បឋម

46401354_2507068689538299_1746052996376035328_n 46447695_376943489711376_717256321501495296_n