លោក​ ថង ​សាវុនអភិបាលខេត្តរត​នគិរីនិងប្រ​ធានមន្ទីររៀប​ចំដែនដី​គួរទប់ស្កាត់ករ​ណីចា​ក់ដីលុបអូរ​បឹងក​ន្សែង

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា  ម្ចាស់​ដី​ដែល​អះអាងថា​ មាន​ប្លង់​ស្លាប មាន់​ឆ្នាំ​១៩៩៣ នោះ​ឈ្មោះ  នុត ស៊ីនួន ហើយ​បច្ចុប្បន្ន​ដី​ នៅ​តំបន់​អូរ​បឹង​កន្សែង​ គឺជា​ដី​ដែលមាន ​តម្លៃ​ ខ្ពស់​ក្នុង​ខេត្តរតនគិរី​។ ដូច្នេះហើយ​ទើប​ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ ក្រុង​បាន​លុង  អំពាវនាវ​ម្ដង​ ហើយ​ម្ដងទៀត​ឲ្យ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តរតនគិរី ចាត់វិធានការ​ទប់ស្កាត់​ករណី​ចាក់ដី​លុប​អូរ​បឹង​កន្សែង ប្រកបដោយ​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​អះអាងថា​មាន​ប្លង់​ស្លាបមាន់​ឆ្នាំ​១៩៩៣ នៅតែ​បន្តសកម្មភាព​ចាក់ដី​លុប​ដី​អូរ​បឹង​កន្សែង​យ៉ាង​កំរោល​បន្តទៀត​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​តំបន់​បឹង​កន្សែង​ដែលជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​ក្នុង​ខេត្តរតនគិរីទាំងមូលតែម្តង។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា អូរ​បឹង​កន្សែង ដែល​ត​ភ្ជាប់​ជាមួយ​បឹង​កន្សែង​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​ក្នុង​ខេត្តរតនគិរី កំពុង​ត្រូវគេ​ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ដោយ​សំអាង​លើ​ប្លង់​ស្លាបមាន់​កាលពី​ឆ្នាំ​១៩៩៣​។ ក្នុងខណៈ​ដែលមាន​ករ​ណី​ចាក់ដី​លុប​អូរ​បឹង​កន្សែង​នោះ បែរជា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង កំពុង​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​ចាក់ដី​លុប​អូរ​បឹង​កន្សែង​នេះ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​បាន​លុង ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង​តទៅទៀត​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ក្រុង​បាន​លុង ក៏ដូចជា​ពី​សំណាក់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តរតនគិរី ទេនោះ​គឺ​គ្មាន​នរណា​អាច​ចាក់ដី​លុប​អូរ​បឹង​កន្សែង​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ក្រោយពេល​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ទើប​អ្នក​ដែល​អះអាងថា​មាន​ប្លង់​ស្លាបមាន់​ឆ្នាំ​១៩៩៣ ដក​គ្រឿង​ចាកចេញ​វិញ​ហើយ​អ្នកសារព័ត៌មាន​ក៏បាន​ផ្សព្វផ្សាយ​ភ្លាមៗ​ផងដែរ ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ​។ ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ដល់​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តរតនគិរី ចាត់វិធានការ​កុំ​ឲ្យ​អ្នក​ដែល​អះអាងថា​មាន​ប្លង់​ស្លាបមាន់​ឆ្នាំ​១៩៩៣ ចាក់ដី​លុប​អូរ​បឹង​កន្សែង​បន្តទៀត​ព្រោះ​ទីនេះ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តរតនគិរី​យើងទាំងអស់គ្នា ។បឋម

45628942_2311837108846915_7061982276887773184_n 45590109_356402278451473_8481595725585580032_n