លោក​ សាន វិជ្ជាសា​រ៉ាវុធប្រធានសា​ខាកាំកុងត្រូល​ខេត្តបន្ទាយមា​នជ័យមាន​ជំនាញ​ខាងប្រព្រឹត្ត​អំពើពុករ​លួយ​មិនញញើតអង្គ​ភាពប្រ​ឆាំង​អំ​ពើពុករ​លួយ

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ ប្រភេទ​ចំណីអាហារ​ខូចគុ ណភាព​ និង​មាន​សារធាតុ​ គីមី​ដូចជា សាច់មាន់ ស្លាបមាន់  ជង្គង់​មាន់​គ្រឿងក្នុង​មាន់  គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ  ក៏ដូចជា​ប្រហិត​ច្រើន​ ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អ ន្តរជាតិ​ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀ តថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ទេនោះ​គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ហ៊ាន​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បែបនេះ​ទេ​។ ដូច្នេះ​លោក ប៉ាន់ សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល មិនគួរ​បណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ​។

មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ទើប​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ប្រើ​តួនាទី ប្រើ​អំណាច​របស់ខ្លួន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​។

​ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​បន្តបន្ទាប់​ហើយ​រឹបអូស​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ​ដែលមាន​លាយ​សារ​ធាតុគីមី​យកទៅ​កម្ទេចចោល​ផងដែរ​។ ប៉ុន្តែ​សកម្មភាព​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ក្នុងការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​លើ​ទីផ្សារ​គ្រាន់តែ​ជា​វិធី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ មជ្ឈដ្ឋាន​ខ្លះ​បាន​កត់សម្គាល់ថា ពេល​ពលរដ្ឋ​នាំចូល​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​បន្តិចបន្តួច​គឺ​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ តែងតែ​ចាប់​រឹបអូស​យកទៅ​កម្ទេចចោល​ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ពួកគេ។ ផ្ទុយទៅវិញ​មន្ត្រី​កាំកុងត្រូល​ទាំងនោះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ គ្រឿងក្នុង​គោ គ្រឿងក្នុង​ជ្រូក និង​ប្រហិត​ច្រើន​ប្រភេទ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍។មានត

45241120_2187137064907784_886680867089416192_n 45220888_340508530037242_2862526253162823680_n 45262332_2018819405076920_343328733475635200_n 45316123_251197195549438_237243423516524544_n