លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួ​ងសាធារណ​ការនិងដឹកជ​ញ្ជូនគួរត្រួត​ពិនិត្យអំពើ​ពុករលួយ​និងទ​ង្វើមិន​ប្រក្រ​តីរបស់ក្រុមមន្ត្រី​ប្រចាំស្ថានី​យ៍ជញ្ជីង​ថ្លឹងរថយន្តលើផ្លូវជាតិលេខ​៧ក្នុងភូមិមាន​ជ័យជាប​ន្ទាន់​

ក្រុម​ឈ្មួញ​និង​អាជីវករ​ ដែល​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ  ស្រុក​ស្នួល ខេត្ត ក្រ ចេះ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹក​លើស​ ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ  គឺ​ត្រូវ​បង់លុយ​តាម​ការ កំណត់​ របស់លោក អ៊ុយ ហឿន និង​បក្ខពួក​ជាការ ​ស្រេច​តែម្តង​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹក ជញ្ជូន​ឈើ និង​ដឹ កជញ្ជូន ​ទំនិញ​ធំៗ​រាប់រយ​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ដូច្នេះ​លោក អ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​ចៅហ្វាយនាយ​នៅ​ខាងលើ​។ ប្រការ​នេះហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ខេត្តក្រចេះ ត្រូវ​ខូច​ជា​បន្តបន្ទាប់​ព្រោះ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ កំពុង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុមការងារ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ លោក អ៊ុយ ហឿន គឺជា​អ្នក​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ដោយ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ថ្លឹង​ទម្ងន់​នោះទេ​។ ចំណែក​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ សម្ងំ​ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ស្រេច​តែ​អំពើ​ចិត្ត​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ខ្លះ​ផង​។ ដោយហេតុថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​។បឋម

44689935_471525873373964_4881010545542561792_n 44675110_330093487801170_3463091976839102464_n 44717959_1913949215349326_2834779780883152896_n