ខេត្តរតនគិរី ៖ មួយរយះកាល ចុងក្រោយនេះ គេសង្កេតឃើញទិដ្ធភាពក្រុមហ៊ុន SKមួយនេះពុំឃើញមាន សកម្មភាពដាំដុះដំណាំអ្វី ជាដុំកំភួនទៅតាមលក្ខណ: បច្ចេកទេសនៃទីស្តីការ គណ:រដ្ធមន្ត្រីដែលបានចេញអាជ្ញាប័ណ្ណ ឲ្យនោះឡើយ។ច្បាប់វិនិយោគដី សម្បទានសេដ្ធកិច្ចរបស់ រាជរដ្ធាភិបាលគឺដីមាន កុងត្រាត្រូវការឈូសឆាយ ដាំដុះតំបន់ណាៗក្នុងមួយឆ្នាំៗ ត្រូវឆ្លើយតបទៅរាជរដ្ធាភិបាលថា បានដំណាំអ្វីខ្លះនិងបានប៉ុន្មាន ហិកតា? ។ហើយ ការឈូសឆាយនេះមានរយះពេលជាច្រើនឆ្នាំកន្លងមកហើយរហូត មកទល់ពេលនេះពុំទាន់ឃើញដាំបានអ្វីសោះមើលទៅឃើញវាលរហោថាន តែបែរមកលេចធ្លោរ ករណីពាក់ព័ន្ធជាមួយឈ្មួញឲ្យប្រើប្រាស់ក្រុមហ៊ុនដើម្បីលួចលាក់ឈើហើយរត់ទៅហែត PCឃុបឃិត និងថ្នាក់លើមួយចំនួននិងការកាប់ទន្ទ្រានបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាង ពេញបន្ទុកទៅវិញ។
ជាក់ស្តែងឈើធំៗនៅក្នុងដីសង្គមកិច្ចរបស់រដ្ធជាប់ព្រំប្រទល់ក្រុមហ៊ុននេះរងនូវការបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ។ មិនតែប៉ុណ្ណោះគេសង្កេតឃើញថ្មីៗនេះមានរថយន្តយីឌុប កង់ដប់ប្រមាណជាច្រើនគ្រឿងនិងរថយន្តស្ទូចមួយគ្រឿងចូលទៅក្នុងក្រុមហ៊ុន(SKឥណ្ឌា)ទំនងបម្រុងដឹកជញ្ជូនឈើចាស់ដែលនៅសេសសល់ក្នុងក្រុមហ៊ុនមួយនេះចេញ។ដោយឮថានៅបន្សល់ឈើរាប់ពាន់ម៉ែត្រគូបឯណោះត្រូវនាំចេញជាបន្តបន្ទាប់នៅក្នុងអំឡុងពេលដាច់ទឹកភ្លៀងដ៍ខ្លីខាងមុខនេះ។
ប្រភពពីប្រជាពលរដ្ធដែលបណ្តើរសត្វឆ្កែក្នុងដីសង្គមកិច្ចខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះពួកគេប្រទះឃើញឈើជាច្រើនគំនរសុទ្ធតែប្រភេទឈើប្រណិត សុក្រំ កកោះនិងធ្នុងអាឃ្លុំសម្រេចប្រវែង(0.50m)(0.60m)(0.80m) (1.00m)ទៅ(1.20m)និងមានមុខកាត់ចម្រុះ(20,30,40ក្លុំ)។ល។
ដ៍ច្រើនសន្ធឹកសន្ធាប់ រាប់ពាន់កំណាត់ដែលប្រមាណមិនក្រោមពីរយម៉ែត្រគូបនោះឡើយ ដែលក្រុមឈ្មួញយកមកស្តុកលាក់ទុកយ៉ាងស្ងៀមស្ងាត់ នៅត្រង់ចំណុចដីសង្គម កិច្ចឃ្លាតឆ្ងាយពីដីក្រុមហ៊ុន(SKឥណ្ឌា)ខាងលើនេះចម្ងាយប្រមាណជាងមួយរយម៉ែត្រប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ឈើទាំងនោះគេសង្ស័យថាក្រុមឈ្មួញបានទិញនិងដឹកជញ្ជូន ចេញពីម្តុំព្រៃធម្មជាតិខាងជើងទំនប់វារីអគ្គីសនីសេសានក្រោម២ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងកាលពីប៉ុន្មានខែមុននេះតាមគោយន្តកន្ត្រៃយ៍មកស្តុកទុកក្បែរដីក្រុមហ៊ុនរងចាំឱកាសល្អដាក់បន្លំនិងឈើក្រុមហ៊ុនចាស់ដែលបម្រុងនាំចេញបន្ទាប់ពីបានច្បាប់PCរួចហើយ។ ប៉ុន្តែក្រោយពី ប្រទះឃើញគំនរឈើទាំងនោះហើយប្រជាពលរដ្ធក៍បានរាយការណ៍ជាបន្តបន្ទាប់ទៅសមត្ថកិច្ចមូលដ្ធានដើម្បីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ។
រហូតមកដល់ថ្ងៃទី២២ខែតុលា ឆ្នាំ២០១៨ លោក រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បានដឹកនាំកងកម្លាំងចូលរឹបអូសយកឈើមិនស្របច្បាប់ទាំងនោះមករក្សាទុកបានចំនួនពីរកូនគោយន្តខ្នាតតូចប្រមាណ30ទៅ40ដុំប៉ុណ្ណោះ នៅសល់ឈើមួយចំនួនធំមិនទាន់ឃើញ សមត្ថកិច្ចចុះបង្ក្រាបបន្ត?។
ធ្វើឲ្យមជ្ឈដ្ធានទូទៅដាក់ការសង្ស័យថា គេបង្ក្រាបគ្រាន់តែបង្គ្រប់កិច្ច ហើយដកឃ្លាមកធ្វើការចចារទុកឈើទាំងនោះឲ្យឈ្មួញវិញម៉ាចំនួនធំស្ទើរទាំងអស់។ពីព្រោះខណះពេលនៃការ ចុះបង្ក្រាបគេឃើញ អ្នករត់ការម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ប្រុស (អ្នកភូមិក្របីជ្រុំ)រត់ហែកPCនៅភ្នំពេញ ដើម្បីបំពេញលក្ខណះច្បាប់ធ្វើអាជីវកម្មយកឈើខុសច្បាប់ទាំងនេះនាំចេញដោយជ្រោកមផ្លាក់ក្រុមហ៊ុន(SKឥណ្ឌា) ព្រមទាំងការស្តារបាតអាងទំនប់វារីសេសានក្រោមពីរជាដើម។
ដោយឡែករថយន្តយីឌុបប៉ុន្មានគ្រឿងដែលលូនក្បាលចូលទៅស្ងាត់ៗចតចាំដាក់ឈើក្នុងក្រុមហ៊ុនSKខណះឮសូរថាសមត្ថកិច្ចនិងចូលចាប់បង្ក្រាបកំណាត់ឈើក្បែរក្រុមហ៊ុនមួយនេះពួកគេក៍បត់ក្បាលចេញពីក្រុមហ៊ុនវិញយ៉ាងប្រញ៉ាប់ប្រយ៉ាល់ព្រលឹងចុងសក់? បឋម
Recent Comments