ក្រុមហ៊ុន​ ឧកញ៉ា ​គាធីនាំចូលទំនិញ​បង់ពន្ធមិនគ្រប់ពី​ប្រទេស​ថៃ?

មន្ត្រី​សមត្ថកិច្ច  មួយ​ចំនួន ដែល​ឈរ​ជើង នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤  បាន​លួច​បង្ហើប ឲ្យ​ដឹងថា  ក្នុង​មួយ​ខែៗ ក្រុម​ហ៊ុន  គា ធី ធ្វើ​ការ​នាំ ​ចូល​ទំនិញ ប្រភេទ​ចាប់​ហួយ  ដែល​ភាគ​ច្រើន ជាប់​អត្រា​ពន្ធ​ខ្ពស់  រាប់រយ រថយន្ត ជា​ប្រភេទ​រថយន្ត  ៣-៥​តោន  ដោយ​ទំនិញ  នាំ​ចូល​ភាគ​ច្រើន បង់ពន្ធ​តែ  ២០​ភាគរយ ប៉ុណ្ណោះ។ ក្រុម​ហ៊ុន គា ធី  រក​ស៊ី នាំ​ទំនិញ​ចូល ពី​ប្រទេស​ថៃ  បង់ពន្ធ​តិច​តួច ដោយ​ សា រ​មាន លោក​ផ្កាយ៣ មាន​ឥទ្ធិពល   ឈរកាង ពី​ក្រោយ​ខ្នង។   ពាក់​ព័ន្ធ​​ករណី​នេះ អគ្គ​នាយក​គយ   គួរ​ធ្វើ​ការ  ត្រួត​ពិនិត្យ​ទំនិញ  របស់​ក្រុម​ហ៊ុន គា ធី ផង តើ​ពិត​ជា  នាំ​ចូល​បង់ពន្ធ គ្រប់​ចំនួន​ពិត​មែន  ឬ​អត់ ? ព្រោះ​តាម​ការ លេចឮ  ក្រុម​ហ៊ុន​នេះ  សង្ស័យ​បង់ពន្ធ មិន​គ្រប់​នោះ​ទេ  ព្រោះ​គយ និង​នគរបាល​សេដ្ឋកិច្ច  នៅ​តាម​ដង​ផ្លូវ​ថា មិន​សូវ​ហ៊ាន  ប៉ះ​ចំពោះ ទំនិញ​ដែល ​នាំ​ចូល ដោយ​ក្រុម​ហ៊ុន  គា ធី នោះ​ទេ ។

ក្រុម​​អ្ន​ក​រក​​ស៊ី នាំ​ទំ​និញ​  ពី​ប្រទេ​ស​ថៃ​ ជា​ពិ​សេ​ស​ទំ​និញ  ប្រ​ភេទ​​ចា​ប់​ហួយ បាន​​ស​ម្ដែង  ការងឿ​ងឆ្ង​ល់ ចំ​ពោះ ​​ក្រុ​ម​​ហ៊ុន រក ​ស៊ី​ដូច​​គ្នា ​​មួយ ឈ្មោះ​​ គា ធី ដែ​ល​មាន​​អំ​ណាច   នាំ​​ទំ​និញ បង់​ព​ន្ធ​​មិន​​គ្រ​ប់  យ​កម​ក​ល​ក់ ចែ​ក​​ចាយនៅ ​ក្នុង​ទី​ក្រុង និង​តា ម​បណ្តា​ខេត្ត  មួយ​ចំនួន​ទៀត ទើប​បាន​ជា​លក់   ក្នុង​តម្លៃ​ថោក​ជាង ធ្វើ​ឲ្យ​ក្រុម​ហ៊ុន  រក​ស៊ី​នាំ​ចូល​ទំនិញ ដែល​បង់ពន្ធ  ត្រឹម​ត្រូវ​ តាម​ច្បាប់ ពិបាក​ក្នុង​ការ ប្រកួត​ប្រជែង  លើទី​ផ្សារ។ក្រុម​អ្នក​រក​ស៊ី  បាន​លើក​ឡើង​ថា ពួក​ខ្លួន​មិន​ហ៊ាន  ចោទ​ប្រកាន់​ថា  ក្រុម​ហ៊ុន គា  ធី រក​ស៊ី​នាំ​ចូល​ទំនិញ  ពី​ប្រទេស​ថៃ ជា​ពិសេស​ទំនិញ  ប្រភេទ​ចាប់​ហួយ បង់ពន្ធ​មិន​គ្រប់​នោះ​ទេ  ដោយ​គ្រាន់​តែ  មាន​ការងឿង ឆ្ងល់ថា ទំនិញ​នាំ​ចូល  ពី​ប្រភព​តែ​មួយ បង់ពន្ធ​ជូន​រដ្ឋដូច​គ្នា  ហេតុ​អ្វី​បាន​ជា ក្រុម​ហ៊ុន  គា ធី លក់​ក្នុង​តម្លៃ  ថោក​ជាង ដែល ​តាម​ការ បូកដកគុណ​ចែក   គឺ​មិន​អាច ចំណេញ​ឡើយ តែបែរជា  ក្រុម​ហ៊ុន គា ធី លក់​ថោក ​បាន។

អ្នក​រក​ស៊ី បាន​លួច​បង្ហើបថា  ក្រុម​ហ៊ុន គា ធី នេះ​ដើម​ឡើយ  គ្រាន់​តែជាឈ្មួញ  តូច​តាច​ធម្មតា  មាន​ដេប៉ូស្តុក​ទំនិញ ប្រភេទ​ចាប់​ហួយ  ហើយ​ទិញ​ទំនិញ  ពីឈ្មួញ​ផ្សេងៗ  នាំ​ចូល​មក ដើម្បី​​ធ្វើ​ការ  លក់​ចែក​ចាយ  ទៅ​ឲ្យ​អ្នក​លក់​រាយ  តែ​ប៉ុណ្ណោះ។  ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​នេះ   ក្រុម​ហ៊ុន គា ធី រក​លោក​ផ្កាយ ៣​ម្នាក់  ធ្វើ​ជាខ្នងបង្អែក​បាន ក៏​ចាប់​ផ្ដើម  បើក​ក្រុម​ហ៊ុន  នាំ​ចូល​ទំនិញ  ពី​ប្រទេស​ថៃ ដោយ​ខ្លួន​ឯង  ដោយ​មាន រថយន្ត​ប្រភេទ  ៣-៥​តោន ដឹក​នាំ​​ចូល​ពី តាម​មាត់ច្រក ខេត្ត​កោះ​កុង យកមក​ស្តុកទុក នៅ​ឃ្លាំង ក្នុង​ទឹក​ដី ខេត្ត​កំពង់ស្ពឺ និង​មាន​ឃ្លាំង ដ៏​ធំ​មួយ​ទៀត នៅ​ស្ទឹង​មាន​ជ័យ ដើម្បី​​ធ្វើ​ការ  លក់​ចែក​ចាយ  ទៅ​ឲ្យ​ដេប៉ូ លក់​ដុំ -​លក់​រាយ  នៅ​ក្នុង​រាជធានី​ភ្នំពេញ  និង​តាម​បណ្ដា​ខេត្ត មួយ​ចំនួន​ទៀត។បឋម

P-3107A14