លោក​ ឃឹម ប៊ុនសុង​អភិបាលខេត្តសៀម​រាបនិងលោ​ក ទិត្យ ​ណារ៉ុងស្នង​ការនគរបាល​ខេត្តមិន​យកចិត្តទុក​ដាក់បង្ក្រាប​ល្បែងស៊ីស​ងខុស​ច្បាប់កើតពេ​ញក្រុង​សៀមរា​​ប

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប  បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ល្បែងភ្នាល់ ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​រាល ដាល​កាន់តែខ្លាំង  ហើយ​មន្ត្រី​អាជ្ញាធរ​ ថ្នាក់​សង្កាត់ ថ្នាក់ក្រុង ក៏ដូចជា ​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់​មិន​ចាត់វិធានកា រ​បង្ក្រាប​ល្បែងស៊ីសង​ឡើយ​។  ប្រជាពលរដ្ឋ​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ក្នុងខណៈដែល​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន​ក៏​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ផងដែរ​។ ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​នៅពេលដែល​ល្បែងស៊ីសង អំពើចោរកម្ម និង​បទល្មើស​គ្រឿងញៀន​កើតឡើង​យ៉ាង​ពេញបន្ទុក គឺ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក៏ដូចជា​ល្បែង​កន្ទុយលេខ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​ខេត្តសៀមរាប ជាបន្ទាន់​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ហាង​អ៊ី​ន​ធឺ​ណេ​ត​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ ក៏ដូចជា​ល្បែង​កន្ទុយលេខ​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ចំណុច​ផ្សារ​ដើម​ក្រឡាញ់​, សែនសប្បាយ​២, ផ្លូវ​លោកតា​ណើ​យ និង​ផ្លូវ​បាក់​ខែង​ជាដើម ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ទប់ស្កាត់​នោះទេ​។ នៅតាម​ហាង​អ៊ី​ន​ធឺ​ណេ​ត​ដែល​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត មាន​មនុស្ស​ចូល​លេង​ទាំងចាស់ទាំងក្មេង ទាំងប្រុស​ទាំងស្រី ជាពិសេស​សិស្សសាលា​ដែល​វក់​នឹង​ល្បែង​ភ្លេច​ការរៀន​សូ​ត្យ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​អភិបាលក្រុង​សៀមរាប និង​អធិការនគរបាល​ក្រុង​សៀមរាប គឺជា​អ្នក​ឃុបឃិត​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។(មានត)

44086295_1096867163820236_2271143341364084736_n-Copy 44125405_1505106802955341_4910301483766906880_n-Copy 44125405_1505106802955341_4910301483766906880_n 44070877_1163030120503230_4603902240606912512_n