ក្រុម​ឈ្មួញធំៗ​សម្រុកដឹក​ជញ្ជូនឈើ​ចេញទៅលក់ស្រុក​យួនតាមច្រក​ដាក់ដាំសមត្ត​កិច្ចពាក់​ពន្ធ័មួយ​ចំនួនជួ​យរត់​ការ

ប្រភពពី​សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាលក៏ ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា លោក  ទិន ស៊ីន មេបញ្ជាការ​នគរបាល​ វរ​ការពារ​ព្រំដែន​លេខ​៣០៣  គឺជា​មេខ្លោង​មាន​ជំនាញ​ក្នុង ​រឿង​រត់ការ​បើកផ្លូវ​ឲ្យ​ក្រុម​ឈ្មួញ ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ ។ ទន្ទឹមនឹងនេះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ក្នុងនោះ​ក៏មាន​សាច់ញាតិ​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​ស្រួលៗ​តែម្តង​។ លើស​នេះ​ទៅទៀត​មាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​ពាក់​ស័ក្ដិ​៥ ឈ្មោះ សុផាត សេរី​វុទ្ធី ​ឃុបឃិត​សម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ។

​តាម​ការ​បង្ហើប​ពី​មន្ត្រី​យោធា​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​លោក ទិន ស៊ីន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៣០៣ បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​៩៩(​រថយន្ត​ស្លាក​លេខ​ប្រទេស​ឡាវ​) ជាមួយ​ថៅកែ​ឈើ​ជនជាតិ​យួន​​ដើម្បី​រត់ការ​បើកផ្លូវ​ឲ្យ​ឈ្មួញ​យួន​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថៅកែ​ជនជាតិ​យួន​ឈ្មោះ ទិន និង​ឈ្មោះ ហួង តែងតែ​អួតអាង​ជា​សាធារណៈ​ថា ពួកគេ​មិន​ព្រួយបារម្ភ​ពី​ការបង្ក្រាប​នោះទេ​ព្រោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺជា​ខ្នងបង្អែក​របស់​ពួកគេ?​។ ឈ្មួញ​យួន​ឈ្មោះ ទិន និង​ឈ្មួញ ហួង បាន​អួតអាង​ប្រាប់​សមត្ថកិច្ច​ខ្មែរ​ក្នុងស្រុក​អូររាំង ថា​ពួកគេ​ចំណាយលុយ​រហូតដល់​១​លាន​ដុល្លារ?​ដើម្បី​អាច​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី តាម​អ្វីដែល​បានគ្រោង​ទុក​។

ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​ជា​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​ច្រើន​នាក់​នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​ថៅកែ​ជនជាតិ​យួន​២​នាក់​ឈ្មោះ ទិន និង​ឈ្មួញ ហួង បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ឲ្យ​លោក ទិន ស៊ីន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៣០៣ ជា​អ្នកចាត់ចែង​រត់ការ​បើក​ផ្លូវ​ឲ្យ​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ​។ ប្រការ​នេះហើយ​ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​។​(បឋម)

43951387_241155173418026_708151660848873472_n img-20181001-wa00221057263432-1 43950920_261258164460351_6700515857866424320_n 43879324_279392305882032_8256886726035767296_n