ប្រភពដែលស្និទ្ធនឹងលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ព្រំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗ ហើយឈ្មួញខ្លះ មានងារ ជាឧកញ៉ាផងនោះ កំពុងសម្រុក នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បា ប់ចូលតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន បានយកបទពិសោធន៍ដែលខ្លួនធ្លាប់ប្រព្រឹត្តអំពើពុករលួយក្នុងតួនាទីជាប្រធានសាខាគយខេត្តមណ្ឌលគិរី មកប្រើប្រាស់សម្របសម្រួលឲ្យលោក ទី ប៊ុនឡង់ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ត្រូវបានបើកកកាយជាបន្តបន្ទាប់។
តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះកាន់តែច្រើនឡើងៗ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិព្រំ បង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយមន្ត្រីគយពុករលួយ។ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិង រដ្ខាកកម្ពុជា នាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
តាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តប៉ៃលិន មួយចំនួនបានឲ្យដឹងថា ក្នុងខណៈដែលលោក ទី ប៊ុនឡង់ ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរាលដាល គឺលោក ទី ប៊ុនឡង់ បែរជាគាបសង្កត់អាជីវករតូចតាចនិងប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចតាមច្រកនេះ។ ដូច្នេះហើយទើបកន្លងមកក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចតាមច្រកទ្វារអន្តរជាតិព្រំ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរខេត្តប៉ៃលិន ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ទី ប៊ុនឡង់ ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ គឺដោយសារមានខ្នងបង្អែករឹងមាំក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ និងបក្ខពួកជាបន្ទាន់។មានត
Recent Comments