លោក​ នេត​ សាវឿនអគ្គស្នង​ការនគរបាលជាតិមិន​គួរមើលរំល​ងអំពើពុក​រលួយលោក​ មីន​ រស្មីស្នង​ការរងនគរបា​លខេត្តកោះ​កុងជិះលែ​ងដៃ

ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចេញ ពី​ខេត្តកោះកុងបាន​ឲ្យ​ដឹងថាគ្រប់​ រថយន្ត​ដឹកទំនិញ​ដូចជាគ្រឿ ងសំណង់ទំនិញ​ចាប់ ហួយ ប្រហិត ផ្លែឈើ​ជាដើម  បើទោះបី​បង់ពន្ធ​គយ​រួច ហើយ​ក៏ដោយ ក៏​គេច​មិន​ផុត ពី​បង់លុយ​ក្បាល ​រថយន្ត​និង​ បង់លុយ​ប្រចាំខែ​ឲ្យ​លោក មីន រស្មី នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួលបន្ទុក​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានដាក់​កម្លាំង​របស់​ខ្លួន​ឈរជើង​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា យីហោ​រស្មី​រតនៈ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុង​ក្រុង​ខេមរភូមិន្ទ ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចំណុច​ខាងលើនេះ​កូនចៅ​របស់លោក មីន រស្មី បាន​ប្រើប្រាស់​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ស​១​គ្រឿង​សម្រាប់​ប្រដេញ​តាម​រថយន្ត​ឈ្មួញ​ដែល​មិន​បង់លុយ​ប្រចាំ​ជើង​ឬ​មិន​បង់លុយ​ប្រចាំខែ​។

​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ផ្លែឈើ​ពី​ខេត្តកោះកុង ចូលមក​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​នៅសល់​កម្រៃ​តិចតួច​បំផុត​ដោយសារ​លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ប្រើ​អំណាច​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកោះកុង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក មីន រស្មី និង​បក្ខពួក​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ មានការ​រិះគន់​ចំៗ​ថា​ក្នុងតួនាទី​ជា​ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គឺ​លោក មីន រស្មី មិនដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​នោះទេ គឺ​មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លួន

 ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក មីន រស្មី ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក មីន រស្មី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយសារ​អាង​ឥទ្ធិពល​ឪពុក​របស់ខ្លួន​ដែលជា​អភិបាលខេត្ត​ព្រះសីហនុ គឺ​លោក យន្ត មីន នោះឯង​។ ដូច្នេះហើយ​ទើប​លោក មីន រស្មី ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ជាបន្ទាន់​។ 
តាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក មីន រស្មី បាន​ប្រើ​អំណាច​គាបសង្កត់​ឲ្យ​ពួកគេ​បង់លុយ​ក្បាល​រថយន្ត​ដឹកទំនិញ​និង​បង់លុយ​ប្រចាំខែ​ដែល​មិនអាច​ខកខាន​បានឡើយ​។ បើទោះបី​ឈ្មួញ​ភាគច្រើន​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏ត្រូវ​លោក មីន រស្មី រាប់​ក្បាល​រថយន្ត​គាប​យកលុយ​យ៉ាង​គឃ្លើន​តែម្តង​។ សូម្បីតែ​ស្នងការ​នគរបាល​ខេត្តកោះកុង ក៏​មិន​ហ៊ាន​ទប់ស្កាត់​អំពើពុករលួយ​របស់លោក មីន រស្មី នោះដែរ​ព្រោះ​ខ្លាច​ឥទ្ធិពល​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ហើយ​មានតែ​ជួយ​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍តែប៉ុណ្ណោះគឹចប់​។(មានត)

40952037_2210585559154552_7310049739544723456_n 20171122_IMG_4367