អភិបាល​ខេត្តពោ​ធិ៍សាត់​ លោក ម៉ៅ​ ធនិនរក្សា​ភាពស្ងៀមស្ងា​ត់មិនចាត់​វិធានការប​ង្ក្រាប​និងទប់ស្កា​ត់បទ​ល្មើសព្រៃឈើ​ឲ្យស្របទៅតាម​បទបញ្ជាលេ​ខ០០២​របស់រាជរ​ដ្ឋាភិ​បាល

​ប្រភពពី​មន្ត្រី​នៅក្នុង ​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់បាន​ ឲ្យ​ដឹងថាការដែល​ឈ្មួញ​អាច​ ដឹកជញ្ជូន​ឈើ​ ចេញពី​ខេត្ត ពោ ធិ៍ សាត់ យ៉ាង​គគ្រឹកគគ្រេង​ គឺមាន​ការឃុបឃិត​បើកដៃ​ ពី​សំណាក់​លោក ឡាយ វិសិដ្ឋ  ប្រធាន​មន្ទីរ​ កសិកម្ម​ខេត្ត ពោធិ៍សាត់ និង​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តពោធិ៍សាត់ ដែល​ល្បី ល្បាញ​ខាង​ពុករលួយ​។ លើស​នេះ​ទៅទៀត​ការដែល​ឈ្មួញ​អាច​ចូល​កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​និង​តំបន់​ព្រៃ​អភិរក្ស​ក្នុងស្រុក​វាលវែង ក៏ដូចជា​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​។ មានន័យថា​ករណី​ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ច្រើន​នាក់​ទៀត​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ក្នុងនោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពីបទ​ល្មើស​ព្រៃឈើ​ផងដែរ ទើប​លោក ម៉ៅ ធនិន បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ រាលដាល​កាន់តែខ្លាំង​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អន្លង់​រាប និង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ច្រើន​នាក់​ទៀត​កំពុង​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​ដដែល​។ ចំណែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី​នៅក្នុង​សាលាខេត្ត​ពោធិ៍សាត់ មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខ្លះ​បាន​យកឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ទៅប្រើ​ប្រាស់​ដើម្បី​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន​។

ប្រភពពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋ​ភិ​បាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​ក្រុម​ឈ្មួញ​ច្រើន​នាក់​បាន​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា ករណី​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ នាពេល​កន្លងមក​គឺជា​រឿង​ឥតន័យ​។ ជាក់ស្ដែង​ករណីខ្លះ​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាបបាន​រថយន្ត​និង​គោយន្ត​ដឹកឈើ​ខុសច្បាប់​រាប់សិប​គ្រឿង​ហើយ​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​នីតិវិធី ក៏ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដោះលែង​រថយន្ត​និង​គោយន្ត​ដឹកឈើ​ទាំងនោះ​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។បឋម

40637448_642614872806951_394893732874289152_n 40848395_706612479671500_7242649693941923840_n 41131400_437913660064514_5751756585747611648_n