តាមប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថាលោក ហុង សាវុធ មន្រ្តី គយចល័តប្រចាំខេត្តបាត់ដំបង ព្រមទាំងបក្ខពួកបរិវារមួយចំនួន កំពុងឃុបឃិតគ្នា ប្រើអំណាចតួនាទីប្រព្រឹត្ត អំពើពុករលួយដោយគ្មានញញើត អ្វីទាំងអស់។ ប្រភពបានឲ្យដឹងថា លោក ហុង សាវុធ និង បក្ខពួក បានឃុបឃិត ឲ្យឈ្មួញធំៗមួយចំនួន នាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមបំផុត។ ទន្ទឹមនឹងនេះលោក ហុង សាវុធ ព្រមទាំងបក្ខពួកបានធ្វើសកម្មភាពគាបយកលុយពីឈ្មួញនិងអាជីវករតូចតាច ដែនាំចូលទំនិញស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវដោយគ្មានការយោគយល់បន្តិចណាឡើយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ហុង សាវុធ និងបរិវារហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះ គឺមានការសម្របសម្រួលពីសំណាក់មេគយធំៗក្នុងខេត្តបាត់ដំបង ផងដែរ។
ប្រភពពីក្រុមឈ្មួញមួយចំនួនបានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចរាល់យ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុ ក្រោមតុ ឲ្យលោក ហុង សាវុធ និងបក្ខពួកដែលមានជំនាញខាងប្រព្រឹត្តអំពើពុករលួយនោះទេ។ ប្រសិនបើអ្នកណាហ៊ានគេចវេះមិនបង់លុយលើតុ ក្រោមតុ ឲ្យលោក ហុង សាវុធ តាមការកំណត់ទេនោះ អាចត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃឬទទួលរងនូវការគំរាមកំហែងសព្វបែបយ៉ាងជាមិនខាន។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅថ្មីៗនេះលោក ហុង សាវុធ មន្ត្រីគយចល័តខេត្តបាត់ដំបង និងបក្ខពួកឈ្មោះ ស្រស់ បានចាប់រថយន្តដឹកទំនិញគេចពន្ធមួយគ្រឿងនៅចំណុចផ្លូវកោងក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយដោះលែងវិញដើម្បីជាថ្នូរនឹងប្រាក់៥០០ដុល្លារ។
រឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក ហុង សាវុធ មន្ត្រីគយចល័តក្នុងខេត្តបាត់ដំបង ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបាត់ដំបង បើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនឆ្លងកាត់ខេត្តបាត់ដំបង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ហុង សាវុធ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបាត់ដំបង ផងដែរ។ ជាពិសេសមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងរក្សាភាពស្ងៀមស្ងាត់ ហើយបណ្ដោយឲ្យលោក ហុង សាវុធ ព្រមទាំងបក្ខពួកគាបយកលុយពីឈ្មួញនិងពីក្រុមអាជីវករតាមរបៀបពុករលួយយ៉ាងកំរោលតែម្តង។
បើតាមការបង្ហើបពីមន្ត្រីគយមួយចំនួននៅក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក ហុង សាវុធ ព្រមទាំងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែច្រើនឡើងៗ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកភ្នំព្រឹក ស្រុកកំរៀង និងស្រុកសំពៅលូន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ លើសនេះទៅទៀតទោះបីឈ្មួញនាំចូលទំនិញស្របច្បាប់បង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីចំណាយលុយលើតុ ក្រោមតុ ថ្លៃបាយថ្លៃទឹក តាមការកំណត់របស់លោក ហុង សាវុធ និងបក្ខពួកឡើយ។ ក្នុងមួយថ្ងៃៗលោក ហុង សាវុធ និងបក្ខពួកប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលព្រោះមានការសម្របសម្រួលពីមេគយធំៗនៅក្នុងខេត្តបាត់ដំបង ផងដែរ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ មិនគួរមើលរំលងអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ហុង សាវុធ មន្ត្រីគយចល័តខេត្តបាត់ដំបង ព្រមទាំងបក្ខពួកនោះទេ(មានត)
Recent Comments