ប្រភពពីប្រជាពលរដ្ឋនៅក្នុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ៣ខែ ចុងក្រោយនេះក្រុម ឈ្មួញបានកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតចេញ ពីតំបន់តំបន់អភិរក្សជីវៈចម្រុះកែវសីមា យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឌិន ប៊ុនធឿន នាយកប្រចាំតំបន់នេះ។ ប្រភពបានលើកឡើងថា ការដែលលោក ឌិន ប៊ុនធឿន និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្រ្កាបឈ្មួញមួយចំនួនដែលដឹកឈើចេញពីតំបន់អភិរក្សជីវៈចម្រុះកែវសីមា កាលពីពេលថ្មីៗនេះគឺដោយសារឈ្មួញទាំងនោះចង់គេចវេះមិនបង់លុយ។ ចំណែកឈ្មួញដែលបង់លុយតាមការកំណត់ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឌិន ប៊ុនធឿន នាយកតំបន់អភិរក្សជីវៈចម្រុះកែវសីមា តែងតែអាចកាប់ឈើនិងដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានសមត្ថកិច្ចណារំខានឡើយ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងបញ្ហាខាងលើនេះទេព្រោះបច្ចុប្បន្នព្រៃឈើនៅក្នុងកំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កំពុងសប្បាយប្រមូលលុយដាក់ហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗនៅតែអាចចូលកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីឡើយ។ ប្រភពខ្លះបានឲ្យដឹងថា លោក ឌិន ប៊ុនធឿន នាយកតំបន់អភិរក្សជីវៈចម្រុះកែវសីមា គឺជាអ្នកឃុបឃិតឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងពេញបន្ទុក ហើយបើឈ្មួញណាចង់គេចវេះមិនបង់លុយគឺចៀសមិនផុតពីការបង្ក្រាបយកស្នាដៃនោះទេ។ តាមការអះអាងរបស់មន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា ការដែលលោក ឌិន ប៊ុនធឿន នាយកតំបន់អភិរក្សជីវៈចម្រុះកែវសីមា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ផងដែរ។
តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះលោក ឌិន ប៊ុនធឿន បានចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សជីវៈចម្រុះកែវសីមា ជាបន្តបន្ទាប់។ ក៏ប៉ុន្តែជាក់ស្ដែងលោក ឌិន ប៊ុនធឿន និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែឈ្មួញដែលគេចវេះមិនបង់លុយប៉ុណ្ណោះ ចំណែកឈ្មួញដែលបង់លុយតាមការកំណត់គឺអាចដឹកជញ្ជូនឈើចូលទៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូនឬដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេ យ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យឡើងវិញជាបន្ទាន់មុនពេលដែលព្រៃឈើនៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាស។បឋប
Recent Comments