លោក​ ឌិន ប៊ុនធឿន​នាយកតំបន់អ​ភិរក្សជីវៈចម្រុះ​កែវសីមាជាអ្នក​ឃិតឃិតជាមួ​យឈ្មួ​ញដឹកជ​ញ្ជូនឈើខុសច្បា​ប់ទៅ​ល​ក់ស្រុកយួន​ដោយរ​លូន

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ ​ក្នុងស្រុក​កែវ​សីមា ក៏ដូច ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹង ថា កាលពី​យប់​ថ្ងៃ ទី​២៤ ខែសីហា ឆ្នាំ​២០១៨  មាន​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង ​ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់​អភិ រក្ស​ជីវៈចម្រុះ ​កែវ​សីមា ដែល​គ្រប់គ្រង​ដោយ​លោក  ឌិន ប៊ុនធឿន ដែលជា​ អ្នកទទួលបន្ទុក​ការពារ​ព្រៃ ឈើ​ក្នុង​តំបន់​នេះ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ទេនោះ​គឺ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​មិនអាច​ចូល​កាប់​ឈើ​បានឡើយ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក ឌិន ប៊ុនធឿន បាន​ចាត់តាំង​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល​ផងដែរ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា គ្រប់​ច្រក​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​ផ្លូវ​សាលាស្រុក​កែវ​សីមា​ចាស់ គឺ​លោក ឌិន ប៊ុនធឿន បាន​ចាត់តាំង​ឲ្យ​កូនចៅ​ឈ្មោះ ឌុ​ច រ៉ា​ដូច ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ជាប្រចាំ​។

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា តាម​រថយន្ត​កែច្នៃ​និង​តាម​ម៉ូតូ​យ៉ាង​គគ្រឹកគគ្រេង ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លើស​នេះ​ទៅទៀត​ការដែល​លោក ឌិន ប៊ុនធឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ ។

ជុំ​វិ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ជាបន្ទាន់​ហើយ​គួរ​ចាត់វិធានការ​លើ​មន្ត្រី​បរិស្ថាន ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ផងដែរ​។ ដោយហេតុថា​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​តាម​ម៉ូតូ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ចូលទៅ​ស្រុក​ស្នួល ខេត្តក្រចេះ ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា បានបញ្ជាក់​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ គឺ​ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។(មានត)

40033474_337856226759463_6460924573297672192_n 40066421_531538307290894_5517161688173903872_n 40022988_233085750712027_7181591416659771392_n