ប្រភពពីមន្ត្រីនៅច្រកជាំស្រងាំ ស្រុកអន្លង់វែង និងនៅច្រកជប់គគីរ ស្រុកបន្ទាយអំពឹល ខេត្តឧត្ដរមានជ័យ ក៏បានឲ្យដឹង ដែរថានៅច្រកទាំង២នេះ ឈ្មួញកំពុងសម្រុកនាំចូលទំនិញគេច ពន្ធច្រើនប្រភេទនិងប្រេងសាំង គេចពន្ធពីទឹ កដីសៀម ចូលទឹកដីខ្មែរយ៉ាងរលូន។ ការដែល មេគយប្រចាំច្រកជាំស្រងាំ និងច្រកជប់គគីរ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តគឺ មាន ការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ក៏ដូចជា ក្រុមមន្ត្រីគយចល័តក្នុងខេត្តនេះដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយ គួរចាត់វិធានការទប់ស្កាត់បញ្ហាខាងលើនេះជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីគយធំៗក្នុងខេត្តឧត្ដរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកបន្តទៀត។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ មួយចំនួនបានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះឈ្មួញមួយចំនួនបាននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញអាចនាំចូលទំនិញគេចពន្ធតាមច្រកទ្វារអន្តរជាតិអូរស្មាច់ យ៉ាងគឃ្លើនគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក គួន សុភាព ប្រធានការិយាល័យគយច្រកអូរស្មាច់ និងលោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដែលជាអ្នកបើកដៃឲ្យលោក គួន សុភាព ធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ទេនោះគឺលោក គួន សុភាព ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ លើសនេះទៅទៀតលោក ហួរ តារារឹទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិអូរស្មាច់ ក៏មានជាប់ពាក់ព័ន្ធទៅនឹងករណីឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ផងដែរ។.
កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចពាក់ព័ន្ធបានឃាត់រថយន្តយីឌុបដឹកទំនិញ៣គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិគិរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយរកឃើញថាទំនិញនៅលើរថយន្តទាំង៣គ្រឿងនោះសុទ្ធតែជាទំនិញគេចពន្ធប្រមាណជាង១០០តោនដែលឈ្មួញដឹកចេញពីច្រកអូរស្មាច់ ឆ្ពោះទៅរាជធានីភ្នំពេញ។ ទាក់ទងនឹងបញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ទំនិញគេចពន្ធដែលឈ្មួញនាំចូលតាមរថយន្តទាំង៣គ្រឿងនោះ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក គួន សុភាព ប្រធានការិយាល័យគយច្រកអូរស្មាច់ លោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងលោក ហួរ តារារឹទ្ធ ប្រធានស្នាក់ការច្រកអូរស្មាច់។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងបញ្ហាខាងលើនេះឡើយ ព្រោះករណីមន្ត្រីគយធំៗក្នុងខេត្តឧត្ដរមានជ័យ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ គឺជារឿងដដែលៗកើតឡើងច្រើនលើកច្រើនសាមកហើយ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងលោក គួន សុភាព ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពីទឹកដីសៀមយ៉ាងពេញបន្ទុក ហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ ករណីសមត្ថកិច្ចបង្ក្រាបទំនិញគេចពន្ធ៣រថយន្តយីឌុបធំៗកាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ គឺជាផ្នែកតូចមួយនៃទំនិញគេចពន្ធ ដែលលោក គួន សុភាព និងលោក យូ ហេង ឃុបឃិតឲ្យឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ តែប៉ុណ្ណោះ។ អាចនិយាយបានថាមេគយធំៗក្នុងខេត្តឧត្ដរមានជ័យ គឺជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ដោយគ្មានញញើតអ្វីទាំងអស់ ហើយការដែលលោក គួន សុភាព និងលោក យូ ហេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។(មានត)
Recent Comments