លោក​ ទី ប៊ុនឡង់​​មេគយច្រ​កទ្វារអន្តរជា​តិព្រំខេត្តប៉ៃ​លិនប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​​ចិត្ត

ក្នុងខណៈដែល​លោក  ទី ប៊ុន​ឡង់ និង​បក្ខពួក ​កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ ​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​បង់ ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​កាន់ តែ​ច្រើនឡើងៗ គឺ​លោក  ទី ប៊ុន​ឡង់ និង​បក្ខពួក​បរិវារ​បែរជា​ធ្វើការ ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ហេតុនេះហើយ​ទើប​កន្លងមក​ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​តូចតាច​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ប៉ៃលិន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀតថា អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ព្រោះ​លោក ទី ប៊ុន​ឡង់ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជាបន្ទាន់​ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ទី ប៊ុន​ឡង់ បង្កើន​សកម្មភាព​ពុករលួយ​។

 រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្ត​ប៉ៃលិន មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ជ្រួតជ្រាប​ហើយ​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​អះអាងថា​ការដែល​លោក ទី ប៊ុន​ឡង់ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​នៅពេលនេះ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ទើប​អ្វីៗ​អាច​ប្រ​ពឹ​ត្ត​ទៅដោយ​រលូន​។​…

តាម​ការ​បង្ហើប​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​មួយចំនួន​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ កាន់តែ​ច្រើនឡើងៗ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទី ប៊ុន​ឡង់ ដែល​កំពុង​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ សព្វថ្ងៃនេះ​បង់ពន្ធ​ត្រឹម​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​ចែក​ផលប្រយោជន៍​គ្នា​រវាង​លោក ទី ប៊ុន​ឡង់ និង​ក្រុម​ឈ្មួញ​ធំៗ​យ៉ាង​រលូន​តែម្តង​។ ចំណែក​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន គឺជា​អ្នកសម្របសម្រួល​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​តែម្តង​។(មានត)

36552704_485510405203258_7079080357009555456_n-2 36630736_485510248536607_65241807356690432_n-2 abc-2-11-1024x576