អភិបាល​ខេត្តមណ្ឌល​គិរីលោក​ ស្វាយ សំអ៊ាងជាអ្នក​បើកភ្លើងខៀវ​ឲឈ្មួញដឹ​កជញ្ជូន​ឈើខុស​ច្បាប់ចេញ​ទៅ​លក់ស្រុក​យួនដោ​យរ​លូន

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​សកម្មជន​ព្រៃឈើ​ក្នុង​ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  ក្នុងចំណោម​ឈ្មួញ​ ដែល​សម្រុក​ ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ  គឺ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន  ដែលជា​ប្អូន ប្រុស​លោក ស្វាយ  សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​។ សូម្បីតែ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​និង​ជា​ប្អូនប្រុស​លោក ស្វាយ សំ​អ៊ាង នោះដែរ​ព្រោះ​មានការ​យោគយល់​ដល់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជាបន្ទាន់​ព្រោះ​លោក ស្វាយ សំ​អ៊ាង គឺជា​បង្អែក​របស់​ឈ្មួញ​ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ជាងនេះទៅទៀត​ករណី​មន្ត្រីនគរបាល​ឈ្មោះ គួ​យ សុ​ឃុន ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ យ៉ាង​គឃ្លើន​គឺ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផងដែរ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក គួ​យ សុ​ឃុន ជា​មន្ត្រីនគរបាល​និង​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួនដដែល ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក ស្វាយ សំ​អ៊ាង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ដាក់​ដាំ ផងដែរ​។ បើតាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​ដាក់​ដាំ មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​សាំ​យ៉ុង ចំនួន​៥​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ជា​បន្តបន្ទាប់​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ និង​លោក សៀក មុន្នី ប្រធាន​សា្ន​ក់​ការ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រការ​នេះហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។(មានត)

IMG-20180820-WA0507 IMG-20180820-WA0508 ច្រកដាក់ដាំ 38430081_514661265621505_7898637035655659520_n