ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា លោក យូ សុធា មេនគរបាលអន្តោ ប្រ វេសន៍ ច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺជាអ្នកបើកបារ៉ាស់ ឲ្យឈ្មួញខ្មែរនិងឈ្មួញយួន សម្រុកដឹកជញ្ជូនឈើចេញ ទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។ ការដែលលោក យូ សុធា មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកអន្តោប្រវេសន៍ គឺជាបង្អែកដ៏រឹងមាំហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ សូម្បីតែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលឈ្មួញខ្មែរនិងឈ្មួញយួនសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ កាន់តែច្រើនឡើងៗ។
ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ បានឡើយ។ ក្នុងចំណោមឈ្មួញដែលលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ បើកបារ៉ាស់ឲ្យដឹកជញ្ជូនឈើចេញទៅស្រុកយួននោះ គឺមានទាំងមន្ត្រីនគរបាលដែលជាសាច់ញាតិរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផងដែរ។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះករណីស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ឃុបឃិតឲ្យមានបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។ ជាងនេះទៅទៀតប្រសិនបើគ្មានការឃុបឃិតបើកដៃពីដៃពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញខ្មែរនិងឈ្មួញយួនច្រើននាក់កំពុងសម្រុកដឹកជញ្ជូនឈើប្រណីតពីខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុកជាពិសេសនៅពេលយប់តែម្តង។ ប្រភពបានឲ្យដឹងទៀតថា មានឈ្មួញយួនយកលុយរាប់សិបម៉ឺនដុល្លារមកឲ្យសមត្ថកិច្ចខ្មែររត់ការចរចាជាមួយមន្ត្រីជាន់ខ្ពស់និងមន្ត្រីសមត្ថកិច្ចធំៗក្នុងខេត្តមណ្ឌលគិរី ដើម្បីពួកគេអាចបើកប្រតិបត្តិការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងរលូន។ ដោយសារឈ្មួញយួនចំណាយកញ្ចប់លុយយ៉ាងច្រើន ឲ្យសមត្ថកិច្ចខ្មែររត់ការបើកផ្លូវឲ្យពួកគេនោះទើបពួកគេអាចចូលមកប្រមូលទិញឈើក្នុងស្រុកកោះញែក ស្រុកកែវសីមា និងស្រុកពេជ្រាដា ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងគគ្រឹកគគ្រេង។(មានត)
Recent Comments