បទល្មើសព្រៃឈើដែល កំពុងកើតឡើងយ៉ាងពេញបន្ទុក នៅក្នុងខេត្តរតនគិរី ដូចសព្វថ្ងៃនេះ គឺលោក សយ សូណា ជាអ្នក ឃុបឃិតបើកដៃឲ្យលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តរតនគិរី និង មន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំស្រុក នានាក្នុងខេត្តនេះ ធ្វើអ្វីៗ តាមអំពើចិត្ត។ ដោយសារមានការឃុបឃិត បើកដៃពីសំណាក់លោក សយ សូណា នោះហើយទើបលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងបក្ខពួកឃុបឃិតបើកដៃឲ្យឈ្មួញដឹក ជញ្ជូន ឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរ យ៉ាដាវ និងតាមច្រករបៀង ច្រើនកន្លែងក្នុងស្រុកអណ្ដូងមាស យ៉ាងគគ្រឹកគគ្រេង។ ដូច្នេះលោក វេង សាខុន ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរមើលរំលងភាពអសកម្មនិងអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងបក្ខពួកនោះទេ។ លើសនេះទៅទៀតអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សយ សូណា ក្នុងតួនាទីជាប្រធានមន្ទីរកសិកម្មខេត្តរតនគិរី កំពុងធ្វើឲ្យការងារក្នុងមន្ទីរនេះគ្មានការរីកចម្រើនគួរឲ្យកត់សម្គាល់ឡើយ ហើយព្រៃឈើក្នុងខេត្តរតនគិរី កំពុងតែប្រឈមនឹងសេចក្ដីវិនាសសាបសូន្យ។
រឿងអាស្រូវពុករលួយរបស់លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅនឹងបទល្មើសព្រៃឈើ ក៏ដូចជាការកេងប្រវ័ញ្ចថវិការដ្ឋសម្រាប់គម្រោងចំណាយច្រើនជំពូកនៅក្នុងមន្ទីរកសិកម្មខេត្តរតនគិរី។ ប៉ុន្តែរហូតមកដល់ពេលនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ហើយ បណ្តោយឲ្យលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ បើតាមប្រភពខ្លះបានឲ្យដឹងថា ការដែលលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ហ៊ានឃុបឃិតឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងតាមច្រករបៀងច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវ ស្រុកអណ្ដូងមាស ក៏មានការឃុបឃិតបើកដៃពីសំណាក់លោក សយ សូណា ផងដែរ។
ថ្មីៗនេះប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថាលោក សយ សូណា ដែលជាប្រធានមន្ទីរកសិកម្មខេត្តរតនគិរី កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងដោយគ្មានញញើតអ្វីទាំងអស់ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្ម។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងភាពអសកម្មរបស់លោក សយ សូណា និងបក្ខពួកខ្លះផងដើម្បីកុំឲ្យពួកគេឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្តទៀត។ ជាពិសេសករណីលោក សយ សូណា ឃុបឃិតឲ្យមានបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់កើតឡើងយ៉ាងរាលដាល គឺលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតនោះទេ។
តាមការបង្ហើបពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងទៀតថាលោក សយ សូណា និងបក្ខពួកបានប្រើល្បិចបន្លំភ្នែកថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងការកេងប្រវ័ញ្ចមួយផ្នែកធំទៅលើប្រាក់ចំណាយជាង៣០០លានរៀល?សម្រាប់ឆ្នាំ២០១៨នេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា អំពើពុករលួយរបស់លោក សយ សូណា គឺធ្វើឡើងតាមរយៈកឹបកេងថវិកាសម្រាប់ចំណាយទិញគ្រាប់ពូជដំណាំ ទិញថ្នាំសម្លាប់សត្វល្អិត និងពូជស្រូវ ព្រមទាំងជីគីមីសម្រាប់ផ្ដល់ជូនប្រជាកសិករនៅក្នុងខេត្តរតនគិរី។ មានន័យថាថវិកាមួយផ្នែកធំត្រូវបានលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងប្រធានការិយល័យផែនការគណនេយ្យ គឺលោក សៅ ស៊ុនថៃ ឃុបឃិតគ្នាកេងប្រវ័ញ្ចយកធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីឡើយ?។(មានត)
Recent Comments