មន្ត្រី​យោធាឈ្មោះ​ សូ ឆង​បើកសង្វៀនបញ្ជល់​មាន់ក្នុងឃុំ​ស្វាយជាប្រភព​ចំណូលរបស់​លោក​ ឡុច សុវណ្ណារ៉ា​ស្នង​ការនគរ​បាលខេត្ត​កំពង់​ឆ្នាំង?

ប្រភពពី​ពលរដ្ឋ​ដែល​ធ្លាប់​ទៅ​មើល ​ល្បែង​បញ្ជល់មាន់​នៅក្នុង​សង្វៀន​រ បស់​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង  បាន​ឲ្យ​ដឹងថា ម្ចាស់​សង្វៀន ​តែង​អួតអាង​អំពី​ករណី​ចំណាយលុយ​យ៉ាងច្រើន​ដល់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​រប​ស់​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង គឺជា​ឆ្នាំងបាយ​ឬ​ជា​ប្រភព​ចំណូល​របស់លោក ឡុ​ច សុវណ្ណារ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ផងដែរ​ទើប​គេ​មិន​បង្ក្រាប​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយ បាន​បញ្ជាក់ថា ក្នុង​បរិវេណ​សង្វៀន​បញ្ជល់មាន់​នោះ​មាន​សមត្ថកិច្ច​ប្រដាប់អាវុធ​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូលទៅ​ថតរូប​ភាព​ផ្សព្វផ្សាយ​បានឡើយ ហើយ​រូបភាព​ទាំងឡាយ​បែកធ្លាយ​ពី​អ្នកចូលរួម​លេងល្បែង​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​ព្រោះ​ចាប់តាំងពី​ល្បែងស៊ីសង​កើតឡើង​ក្នុង​មូលដ្ឋាន​នេះ គឺ​បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើចោរកម្ម​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​

 ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សូ ឆ​ង កំពុងបើក​សង្វៀន​បញ្ជ​ល់​មាន់ បង្កប់​ដោយ​ល្បែង​បៀ​អាប៉ោង​យ៉ាង​គឃ្លើន​ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សូម្បីតែ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ឡុ​ច សុវណ្ណារ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បើទោះបី​សង្វៀន​បញ្ជល់មាន់​របស់​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​យ៉ាងណាក៏ដោយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​បង្ក​ប់​ដោយ​ល្បែង​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​នោះ ត្រូវបាន​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង ផ្នែក​គីមី​សាស្ត្រ​បើក​លេង​នៅ​ចំណុច​ជាប់​ព្រំប្រទល់​រវាង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជល់មាន់​រប​ស់​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង បាន​បើក​ដំណើរការ​យូរ​ខែ​មកហើយ​មិនដែល​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​ថ្នាក់ឃុំ ថ្នាក់ស្រុក ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាងនេះទៅទៀត​លោក ឡុ​ច សុវណ្ណារ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ករណី​មន្ត្រី​យោធា​ឈ្មោះ សូ ឆ​ង បើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែង​បៀ​អាប៉ោង​ក្នុង​ទឹកដី​ភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង យ៉ាងណាក៏ដោយ​(មានត)

39036912_451923121988385_3922852712454029312_n 39043758_223252518349624_6939406534484951040_n