លោក​ សាយ ​សំអាល់រដ្ឋ​មន្ត្រីក្រសួងបរិ​ស្ថានសម្ងំស្ងៀម​ធ្វើមិនដឹង​មិនឮអ្វីទាំ​ងអស់​បណ្ដោ​យឲ្យ​លោក កែវ សុភគ៌ប្រ​ធានម​ន្ទីរបរិស្ថា​នខេត្ត​មណ្ឌលគិរីឃុតឃិត​ជាមួយ​ឈ្មួញកាប់​បំផ្លាញបំផ្លាញ​ព្រៃ​ឈើ

មន្ត្រីរាជការ​នៅ ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ប្រសិនបើ​គ្មាន​ការឃុបឃិត​ បើកដៃ​ពី​ សំណាក់​លោក កែវ  សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី ទេនោះ​គឺ​បទល្មើស​កាប់​ ឈើ​ក្នុង​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ព្រិច  តំបន់​អ​ន្ទ្រ​ង តំបន់​ដែនជម្រក សត្វព្រៃ​ស្រែ​ពក និង​តំបន់​អភិរក្ស​ជីវៈ ចម្រុះ​កែវ​សីមា  មិនអាច​កើត ឡើង ​យ៉ាង​រាលដាល​ដូច​សព្វថ្ងៃ​នោះ ឡើយ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ លោក កែវ សុភ​គ៌ ប្រធាន​ មន្ទីរ​បរិស្ថាន​ខេត្តម ណ្ឌលគិរី បាន​ឲ្យ​ដឹង ថា ការដែល​លោក កែវ សុភ​គ៌ ហ៊ាន​ឃុបឃិត​បើកដៃ ​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន ​ឈើ​ចេញពី​ ស្រុក​កោះ​ញែក  និង​ស្រុក​កែវ​សីមា យ៉ាង​រាលដាល​គឺ​ ដោយសារ​អាង​មាន​ខ្នងបង្អែក ​រឹងមាំ​នៅក្នុង​ក្រសួង បរិស្ថាន​ ។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យឡើង វិញ​ចំពោះ​បទ ល្មើស​បំផ្លាញ​ ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា កំពុង​រង​ការបំផ្លាញ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​

 ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មិនទាន់​ឃើញ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ទន្ទឹមនឹងនេះ​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក យក​ធ្វើជា​កម្មសិទ្ធិឯកជន​រាប់រយ​រាប់ពាន់​ហិកតា ក៏​មិនទាន់​ឃើញ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ប្រការ​នេះហើយ​ទើប​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច តំបន់​អ​ន្ទ្រ​ង តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​តំបន់​អភិរក្ស​ក្នុង​ឃុំរ​យ៉ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

​ប្រភពពី​ប្រជា​សហ​គន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ បើតាម​ប្រភពពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដែល​លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​តំបន់​ដែនជម្រកសត្វព្រៃ​និង​តំបន់​អភិរក្ស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​កើតមាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​មហន្តរាយ​។មានត

38501191_268459640633683_592202400148750336_n57-1 a-you-ny1 saysamal-620