លោក​ វេង ​សាខុនរដ្ឋម​ន្ត្រីក្រសួងក​សិកម្មរុក្ខាប្រ​មាញ់និងនេ​សាទត្រូវ​ពិនិត្យឲ្យបា​ន​ច្បាស់​លាស់​ឡើ​ងវិ​ញលើលិខិតចុះ​ថ្ងៃទី២០ខែ​កក្កដាឆ្នាំ២​០១៨​លោក យន្ត​ មីនអភិបាល​ខេត្តព្រះ​សីហ​នុភាពមិន​ប្រក្រតី

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ  បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំង​៤៨​ គ្រួសារ​ដែលមាន​ឈ្មោះ  ស៊ុយ គឹម​ហ៊ា និង ​ឈ្មោះ មិញ ឡេង ជា​តំណាង​នោះ  សុទ្ធតែជា​បក្ខពួក​បរិ​វារ​ស៊ីឈ្នួល​ឈរ ឈ្មោះ​ឲ្យ​បុគ្គល​ម្នាក់​ឈ្មោះ ទៀ ដែល​ត្រូវ គេ​ដឹងថា​ជា​កូន ប្រសា​រ បស់លោក យន្ត មីន តែម្តង​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ស្ត្រី​ឈ្មោះ ស៊ុយ គឹម​ហ៊ា គឺជា​ប្រពន្ធ​របស់ លោក​ផ្កាយ​២ កុយ  ស៊ុន ដែល ជា​ម ន្ត្រី​កង​អង្គរក្ស​ល្បីឈ្មោះ​ខាង​ប្រើ​អំណាច​បំពាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ឧកញ៉ា ញ៉​ក់ គឹម​តុង ដែល​កំពុងមាន​ដីកានាំខ្លួន​ពី​សំណាក់​តុលាការ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ឲ្យ​បានច្បាស់លាស់​ពី​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែលជា​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ផងដែរ​។

ប្រភពពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​លេខ​២៥/១៨​លស ចុះហត្ថលេខា​ដោយ​លោក យន្ត មីន គោរព​ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ សុំ​គោលការណ៍​កាត់​ខ្វៀ​ល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា ចេញពី​ផែនទី​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​បន្ត​នីតិវិធី​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​លោក យន្ត មីន ស្នើសុំ​តាម​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ស្ថិតនៅ​ក្នុងភូមិ​គគីរ ភូមិ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ទាក់ទង​នឹង​បញ្ហា​នេះ​បើតាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក យន្ត មីន បានស្នើ​សុំ​កាត់​ខ្វៀ​ល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា នោះ​ដើម្បី​ជា​ផលប្រយោជន៍​បក្ខ​របស់​គាត់​ទៅវិញ​ទេ​។

​តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដីធ្លី​មាន​ជម្លោះ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បច្ចុប្បន្ន​បាន​ក្លាយទៅជា​កម្មសិទ្ធិរ​បស់​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រី​ប្រដាប់អាវុធ​មួយចំនួន​ដែលមាន​អំណាច​ខ្លាំង​ព្រមទាំង​មាន​ខ្សែបណ្ដាញ​យ៉ាងរឹងមាំ​។ ជាក់ស្ដែង​ឈ្មោះ ទា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ក្នុង​កង​អង្គរក្ស ត្រូវជា​កូនប្រសា​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គឺជា​ម្ចាស់​ដី​មួយផ្នែកធំ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង នោះដែរ​។ មានន័យថា​លិខិត​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​កាត់​ខ្វៀ​ល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា ចេញពី​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ទុក​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​ក្នុងភូមិ​គគីរ គឺ​គ្រាន់តែ​ជា​ល្បិច​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន​តែប៉ុណ្ណោះ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ឡើងវិញ​លើ​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន ព្រោះ​ភាពមិនប្រក្រតី​នៃ​សំណើ​នោះ​កំពុង​ត្រូវ​បើក​កកាយ​ជា​សាធារណៈ។បឋម

5D17665E-3992-44C3-9C61-2C965E75C00F-950x529 65543989-E56A-4E06-B9A0-EFCC6A1A5402-535x950 BE58B3B6-5046-444F-BD79-906C151FB190-950x533