អភិបាល​ខេត្តមណ្ឌល​គិរីលោក​ ស្វាយ ​សំអ៊ាងអភិ​បាលខេត្តម​ណ្ឌលគិរីរក្សា​ភាពស្ងៀម​ស្ងាត់ទុ​កឲឈ្មួញ​ធំៗ​ទាំង៣​នាក់កាប់​បំផ្លាញ​ព្រៃឈើ​និងដឹ​កជញ្ជូន​ឈើតាម​អំពើចិ​ត្ត

ឈ្មួញ​ធំៗ​៣​នាក់​គឺ​ ឧកញ៉ា សឹង សំអុល ឧកញ៉ា  ប៉ោ សំអឿន និង​ឧកញ៉ា តុ​ប វី​ដា  បាន​សហការគ្នា​កាប់ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច  ស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី យ៉ាង ​ពេញបន្ទុក​ ព្រោះ​គ្មាន​មន្ត្រី​បរិស្ថាន   មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​  ពាក់ព័ន្ធ​ណា​ចាត់ វិធាន ការ ​ទប់ស្កាត់​នោះទេ​។ ក្នុងនោះ​ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី  បាន​រក្សា ​ភាព​ស្ងៀម ស្ងាត់​ក្នុងខណៈដែល​ ឈ្មួញ​ធំៗ​ទាំង​៣​នាក់​ខាងលើនេះ​កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ស្ទើរ​រលាយ​សាបសូន្យ​អស់​ទៅហើយ​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​កំពុង​ធ្វើជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​អនាធិបតេយ្យ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចូលទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ច្រករបៀង​កង់​ឡង់ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ណាំ​លៀ ឬ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​។ ប្រភព​បានលើកឡើង​ទៀតថា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ព្រមទាំង​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ជា​ឧកញ៉ា​ច្រើន​នាក់​និង​ឈ្មួញ​មួយចំនួនទៀត​នៅតែ​អាច​ចូល​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច តំបន់​អ​ន្ទ្រ​ង តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា យ៉ាង​រលូន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ពី​សំណាក់​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​កាប់​ឈើ​និ​ងេ​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ យាយ​ម៉ាប់ ដែល​អាច​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ហើយ​បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​តំបន់​នេះ​ជាច្រើន​កន្លែង គឺ​ដោយសារ​មាន​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ជាក់ស្ដែង​រាល់​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ យាយ​ម៉ាប់ ក្នុងការ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី គឺ​មិន​ដែលមាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​ព្រោះ​ខ្លាច​ឥទ្ធិពល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ។បឋម

49 38600713_246131892695523_2280002467326328832_n 38501191_268459640633683_592202400148750336_n 38430081_514661265621505_7898637035655659520_n