មេកន្ទុយលេខខុសច្បាប់ ឈ្មោះចែមុំបើកលេង យ៉ាងគគ្រឹកគគ្រេង ក្នុងភូមិទី១៥ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់សន្តិសុខ សង្គមប៉ុន្តែលោកអធិការក្រុង និងលោកអភិបាលខេត្ត កំពង់ ចាមឋម កុសលមិន ចាត់វិធានការបង្ក្រាបល្បែង ស៊ីសងដូចជាមេកន្ទុយលេខខុសច្បាប់ ឈ្មោះចែមុំដើម្បីពង្រឹង សនិសុខសង្គម ឲ្យស្របទៅតាមគោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចនោះទេ។ ទន្ទឹមនឹងនេះលោក ឧត្តមសេនីយ៍ទោ ឋម កុសលក៏រងការរិះគន់រឿង មិនយកចិត្តទុកដាក់ បង្ក្រាបល្បែង ស៊ី សង មេកន្ទុយ លេខខុស ច្បាប់ ឈ្មោះចែមុំ ដែលកើតឡើងយ៉ាងរាលដាល នោះដែរ ធ្វើឲ្យមានល្បែង ស៊ីសងកើតឡើងយ៉ាងរាល ដាលពេញ ខេត្ត កំពង់ចាម និងបណ្ដាស្រុក ផ្សេងៗទៀត ឥតឈប់ឈរ។ ដូច្នេះថ្នាក់ដឹក នាំក្រសួងមហា ផ្ទៃ ក៏ដូចជា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួ រមើលរំលងភាពអសកម្មនិង អំពើពុករលួយរបស់ មន្ត្រីអាជ្ញាធរនិង សមត្ថកិច្ចនគរបាលក្នុង ខេត្តខេត្តកំពង់ចាមនោះ ឡើយ។
ហេតុនេះហើយទើបមានការ អំពាវនាវឲ្យលោកឧត្តមសេនីយ៍ ទោ ឋម កុសលស្នងការនគរបាលខេត្ត កំពង់ចាម និងលោក គួច ចំរើនអភិបាលខេត្តកំពង់ចាម ពិនិត្យឡើងវិញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់ កុំអោយមាន មេកន្ទុក លេខឈ្មោះចែមុំនោះធ្វើអ្វីៗ ស្រេចតែអំពើចិត្តតទៅទៀត។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ក៏ដូច ជានាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលង តទៅទៀតទេព្រោះ ប្រភពខ្លះបានបង្ហើប ឲ្យដឹងថាមេកន្ទុយលេខឈ្មោះចែមុំនេះ មានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្ត របស់ខ្លួន។
តាមប្រភព ពីប្រជាពលរដ្ឋក្នុងភូមិទី១៥សង្កាត់កំពង់ ចាមក្រុងកំពង់ចាមបានឲ្យដឹងថា មួយរយៈកន្លងទៅនេះអ្នកលេងល្បែងភាគច្រើនជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តតែម្តង។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចាត់វិធានការបង្ក្រាបល្បែងស៊ីសងនោះទេ ព្រោះមេកន្ទុយលេខ ខុសច្បាប់ ឈ្មោះចែមុំមានខ្នងបង្អែក រឹងមាំធ្វើឲ្យមន្ត្រីអាជ្ញាធរនិងសម ត្ថកិច្ចមូលដ្ឋានខ្លាចឥទ្ធិពលរប ស់ពួកគេ។
ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងក្រុមទី១៥សង្កាត់កំពង់ចាមក្រុងកំពង់ចាមអំពាវនាវឲ្យស្នងការនគរបាលខេត្តកំពង់ចាមក៏ដូចជាអភិបាលខេត្តកំពង់ចាមព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះមេកន្ទុយលេខខុសច្បាប់ឈ្មោះចែមុំ កំពុងបំពានច្បាប់ដោយបើកដៃឲ្យពលរដ្ឋខ្មែរចូលចាក់ល្បែងស៊ីសងយ៉ាងគឃ្លើន។លើសនេះទៅទៀតប្រជាពលរដ្ឋបានរិះគន់ថាកន្លងមកមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តកំពង់ចាម មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេហើយបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល។មានត
Recent Comments