មន្ត្រីគ​យឈ្មោះ​ អ៊ី ឃីម រត់ការព​ន្យារអាយុចូល​និវត្តន៍រ​ក្សាតំណែង​ត្រូវប៉ាន់រ​បស់​ខ្លួន

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​ គយ​ក្នុង​ខេត្តបន្ទាយមានជ័យ  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ​លោក  អ៊ី ឃីម កំពុង​រត់ការ​ ទៅ​ថ្នាក់លើ​នៅ​អគ្គនាយកដ្ឋាន​ គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ពន្យារ ​អាយុ​ចូលនិវត្តន៍ ហើយ​រក្សា​តំ ណែង​ត្រូវ ប៉ាន់​ របស់ខ្លួន​ផងដែរ​។ ប្រភព​បាន​ ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ ​ជាន់ខ្ពស់​នៅក្នុង​អគ្គនាយ កដ្ឋាន​គយ​ និង​រដ្ឋាករ បាន​កោះហៅ​លោក អ៊ី ឃីម ឲ្យ​មកកាន់​អគ្គនាយកដ្ឋាន​គយ​ជាបន្ទាន់​ដើម្បី​សម្របសម្រួល​រឿង​ពន្យារ​អាយុ​ចូលនិវត្តន៍​ទៅតាម​របៀប​ពុករលួយ​គួរ​ភ័យខ្លាច​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​តាំងពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ មកម្ល៉េះ​ប៉ុន្តែ​បច្ចុប្បន្ន​លោក អ៊ី ឃីម នៅតែ​បន្តការងារ​ដូច​មុន​ដដែល​។

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ​យ​ច្រកទ្វារ​អន្តរជាតិ​ទទួលបន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះ​ឬ​ហៅថា​ផែស្ងួត គឺ​លោក អ៊ី ឃីម អាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។ ​លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះ​ឬ​ហៅថា​ផែស្ងួត រត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ទន្ទឹមនឹងនេះ​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ផង​ដើម្បី​កុំ​ឲ្យ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ដោយហេតុថា​ការដែល​មន្ត្រី​គយ​ចាស់ៗ​ដល់​អាយុ​ចូលនិវត្តន៍ ហើយ​ព្យាយាម​រត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍​នោះ​ធ្វើ​ឲ្យ​មន្ត្រី​គយ​ក្មេងៗ​ដែលមាន​ចំណេះ​ជំនាញ​ពិតប្រាកដ​គ្មាន​ឱកាស​ធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ​តាម​សមត្ថភាព​របស់​ពួកគេ​នោះទេ​។

​ ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ​យ​ច្រកទ្វារ​អន្តរជាតិ​ទទួលបន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះ​ឬ​ហៅថា​ផែស្ងួត គឺ​លោក អ៊ី ឃីម អាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក អ៊ី ឃីម បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​ធ្វើ​សកម្មភាព​នាំចូល​ទំនិញ​តាម​រទេះ​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​មានការ​បន្លំ​ពន្ធ​ឬ​គេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​នៅពេល​ដល់​អាយុ​ចូលនិវត្តន៍ គឺ​លោក អ៊ី ឃីម ព្យាយាម​រត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍​ដើម្បី​បន្ត​តំណែង​ត្រូវប៉ាន់​របស់ខ្លួន​ឲ្យ​បានយូរ​អង្វែង​តទៅទៀត​មិន​ចង់​បាត់បង់​តួនាទី​នេះឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ​ព្រោះ​ករណី​លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍។(មានតភាគ)

38528926_1820891031321603_7031378740823195648_n 38471347_477174502693816_5929360518593642496_n