សកម្មជនព្រៃឈើនិង មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានកត់សម្គាល់ថាកាលពីជំនាន់ លោក អ៊ុក សំណាង នៅធ្វើជាស្នងការនគរ បាលខេត្តមណ្ឌលគិរី គឺឃុបឃិតបើក ដៃឲ្យលោក ទៀង សៅរតន៍ ធ្វើអ្វីៗស្រេចតែអំពើចិត្ត ជាពិសេសទាក់ទង ទៅនឹងការឃុប ឃិតឲ្យឈ្មួញដឹកជញ្ជូន ឈើចេញទៅស្រុកយួន។ ឥឡូវនេះក្នុងរជ្ជកាលដែលលោក ឡោ សុខា មកកាន់តំ ណែងជាស្នងការនគរ បាល ខេត្តមណ្ឌលគិរី ក៏នៅតែបណ្ដោយឲ្យលោក ទៀង សៅរតន៍ ធ្វើអ្វីៗតាមអំពើចិត្តហើយក្នុងនាមជាស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោក ឡោ សុខា កំពុងខំប្រឹងជួយបិទបាំងករណីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាល។ ដូច្នេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេព្រោះករណីលោក ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ល្បីល្បាញរឿងកាងឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន កំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ននគរបាលជាតិទាំងមូលផងដែរ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់ដែលមានទាំងមន្ត្រីយោធា មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានផងនោះ កំពុងសម្រុកដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមរថយន្តឡង់គ្រីស័រកែច្នៃ និងរថយន្តផ្សេងៗទៀតពី៣០ទៅ៥០គ្រឿង គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំរិត ណយ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ និងពីសមត្ថកិច្ចពាក់ព័ន្ធដទៃផងដែរ។ ការដែលលោក សំរិត ណយ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានលោក ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកអន្តោប្រវេសន៍គឺជាខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។
ចំណែកប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាច្រើននាក់បានបញ្ជាក់ថាលោក ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកអន្តោប្រវេសន៍ មានសិទ្ធិគ្រប់គ្រងច្រកទ្វេភាគីទាំង៣កន្លែងក្នុងខេត្តមណ្ឌលគិរី ដែលកើតមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនយ៉ាងរាលដាល។ ច្រកទ្វេភាគីទាំង៣កន្លែងដែលឈ្មួញសម្រុកដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនយ៉ាងរលូននោះ គឺច្រកដាក់ដាំក្នុងស្រុកអូររាំង ច្រកណាំលៀ ហៅច្រកប៉ុស្ដិ៍៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា និងច្រកទ្វេភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វេភាគទាំង៣កន្លែងនេះ គឺជាមនុស្សជំនិតរបស់លោក ទៀង សៅរតន៍ ហើយពួកគេធ្វើអ្វីៗតាមបញ្ជាលោក ទៀង សៅរតន៍ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។(មានត)
Recent Comments