​សមាគមគ្រឹះ​ស្ថានឧត្តម​សិក្សាកម្ពុ​ជាៈ ការ​បោះឆ្នោតប្រ​ព្រឹត្តទៅដោយ​គ្មានការគំ​រាមកំ​ហែ​ង?

ភ្នំពេញៈ  លោកហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះ ស្ថានឧត្តមសិក្សា កម្ពុជា បានថ្លែងនៅ ក្នុងសន្និសីទកាសែត កាលពី ល្ងាចថ្ងៃទី២៩  ខែកក្កដា ថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ  នីតិកាលទី៦ បានប្រព្រឹត្ត ទៅដោយរលូន  គ្មានការគំរាមកំហែង និងមានភា ពល្អប្រសើរជាងអាណត្តិមុន ។ ដោយលោកបាន បញ្ជាក់ថា ប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតដោយ ទឹកមុខសប្បាយរីករាយ គ្មានការបង្ខិត បង្ខំ គ្មានការគំរាមកំហែង ។ ដោយលោក បានបញ្ជាក់ថា ការបោះឆ្នោតបានប្រ ព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នា ប់ល្អ។
លោកបានបន្តថា  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ  នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរ លូន គោរពច្បាប់ គោរពសិទ្ធិ មនុស្ស គ្មានការបង្ខិតបង្ខំ គ្មានអំពើហិង្សា គ្មានការភ័យខ្លាច គ្មានការលលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងស្ថិតក្នុងបរិយាកាលនយោបាយប្រជាធិបតេយ្យ សេរី និងពហុបក្ស។

សូម​ជម្រាបថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានប្រមាណជាង ជាង៨០ភាគរយ លើចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុបជាង៨លាននាក់។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងកិច្ចប្រជុំប្រជុំមួយ ជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាចំនួន២០ បានចូលរួមប្រកួតប្រជែង៕

38085856_660304514340122_1929310549292613632_n 38071425_660304621006778_8039945003042078720_n