លោក​ ឱម ​យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើពុ​ករលួយគួរបើ​កការស៊ើបអង្កេត​រឿង​អាស្រូវពុករ​លួយលោក​ ទី ប៊ុនឡ​ង់ឲ្យ​បានស៊ី​ជម្រៅ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ និង​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន  មួយចំនួន​បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ទំនិញ ​ដែល​ឈ្មួញ​ធំៗ​នាំ ចូល ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ  ខេត្ត​ប៉ៃលិន គឺ​បង់ពន្ធ​ត្រឹម​២៥​ ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ  ក្រៅពីនេះ​គឺ​ឈ្មួញ​ប ង់លុយ​លើ​តុ ​ក្រោម​តុ​ឲ្យ​លោក  ទី ប៊ុន​ឡង់ យ៉ាង​ស្ងៀមស្ងាត់​។  ហេតុនេះហើយ​ទើប​មានកា រ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុ នីរ័ត្ន  ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ពិនិត្យឡើងវិញ​ ជាបន្ទាន់​ចំពោះ​អំពើ ពុករលួយ​របស់ លោក ទី ប៊ុន​ ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក៏ដូចជា​អំពើពុករលួយ​រប ស់លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។ ជាងនេះទៅទៀត​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ឲ្យ​បាន​ស៊ីជម្រៅ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​រូបនេះ​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រុមមន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បានលើកឡើង​ទៀតថា អំពើពុករលួយ​តាម​គ្រប់​រូបភាព​របស់​លោក ទី ប៊ុន​ឡង់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ផងដែរ

មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ជាបន្ទាន់​។ ដោយហេតុថា​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​មិនទាន់​ឃើញ​លោក គុណ ញឹម អគ្គនាយក​គយ​ចាត់វិធានការ​នៅឡើយ​ទេ​។ ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​ ​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ដោយមាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ទី ប៊ុន​ឡង់ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន រួចមក​គឺ​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ផ្ទុយទៅវិញ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​បានធ្វើការ​គាប​យកលុយ​តាមរបៀប​ពុករលួយ​ពី​ពលរដ្ឋ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ដូច្នេះហើយ​ទើប​ពលរដ្ឋ​និង​អាជីវករ​តូចតាច​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ប៉ៃលិន និង​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជាបន្ទាន់​។

ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​ដែល​រង​ការឈឺចាប់​ដោយសារ​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ជា​សាធារណៈ​តែម្តង​។(មានត) 

36552704_485510405203258_7079080357009555456_n-2-1 IMG_2498-300x167