ប្រធាន​មន្ទីរកសិក​ម្មខេត្តកំពង់ឆ្នាំង​លោក​ ងិន ហ៊ុនប្រមូលលុយពី​បទល្មើសព្រៃ​ឈើ​មិនញ​ញើតប​ទប​ញ្ចារ​បស់រដ្ធា​ភិបាល​?

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សំ ប្ញ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សំ ប្ញ​ទ្ធី តែងតែ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​ទៅ​ចៅហ្វាយនាយ​របស់ខ្លួន ហេតុនេះហើយ​ទើប​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​និង​ឈើ​អារច្រៀក​រួច​ក្នុង​មួយថ្ងៃៗ​រាប់សិប​គោយន្ត​និង​រថយន្ត​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស យ៉ាង​រលូន​ព្រោះ​ពួកគេ​បង់លុយ​ឲ្យ​លោក សំ ប្ញ​ទ្ធី តាម​ការកំណត់​។ ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​និង​ឈើ​អារច្រៀក​រួច​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ប្រសិនបើ​ពួកគេ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​ចៀស​មិន​ផុតពី​លោក សំ ប្ញ​ទ្ធី និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​នោះឡើយ​ ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​ករណី​ឈ្មួញ​បន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ទឹកផុស តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ទេនោះ​គឺ​លោក សំ ប្ញ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នោះឡើយ​។​

​ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​លោក សំ ប្ញ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើមូល​ប្រភេទ​ឈើ​ហ៊ុ​ប​មុខកាត់​ធំៗ​និង​មាន​បណ្ដោយ​ពី​៤​ទៅ​៦​ម៉ែត្រ​យ៉ាងតិច​២០​គោយន្ត​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ហើយ​លោក សំ ប្ញ​ទ្ធី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​លោក សំ ប្ញ​ទ្ធី បាន​ដោះសា​ជាមួយ​អ្នកសារព័ត៌មាន​ថា​ឈើ​ហ៊ុ​ប​ទាំងនោះ​គឺជា​បង្គោលរបង​ទៅវិញ ដែលជា​ចម្លើយ​គួរ​ឲ្យ​អស់សំណើច​ហើយ​បញ្ជាក់​យ៉ាងច្បាស់​ថា​លោក សំ ប្ញ​ទ្ធី កំពុងមាន​សិទ្ធិអំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​និង​គោយន្ត​ដឹកឈើ​រាប់សិប​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​យ៉ាង​រលូន ព្រោះ​លោក សំ ប្ញ​ទ្ធី និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ នៅពេលដែល​អ្នកសារព័ត៌មាន​សួរនាំ​ពី​ករណី​លោក សំ ប្ញ​ទ្ធី មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បែរជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់នេះ​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​បង្ក្រាប​បទល្មើស​ជំនួស​ខ្លួន​ទៅវិញ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ចាត់វិធានការ​ទៅលើ​លោក សំ ប្ញ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ជាបន្ទាន់​ព្រោះ​លោក សំ ប្ញ​ទ្ធី មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។(មានត)

37682906_502917783462520_6924331581528080384_n 37682900_502917620129203_5701924266350477312_n 37657531_502917366795895_965812199249412096_n