លោក កឹង​ ឃន ស្នងការនគ​របាលខេត្តស្វាយ​រៀងនិងលោក​ ម៉ែន វិបុលអភិបាលខេត្ត​មិន​គួរបណ្ដែតប​ណ្ដោ​យឲ្យសមត្ថ​កិច្ចច្រ​កទ្វារតំ​បន់ដូងស្រុ​ករមាស​ហែក​ប្រមូលលុយតាម​របៀបពុ​ករ​លួយ

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ដូង  ស្រុក​រមាសហែក ខេត្តស្វាយរៀង  បាន​ឲ្យ​ដឹងថា  ក្នុង​មួយ ថ្ងៃៗ​មាន​រថយន្ត​តូចធំ  រ៉ឺម៉ក​ម៉ូតូ​និង​គោយន្ត​កែច្នៃ ​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក ​យួន​ចូល​តាម​ច្រក ទ្វារ​តំបន់​ ដូង ចាប់ ពី​២០០​គ្រឿង ​ដល់​៣០០​គ្រឿង ដូច្នេះ​សមត្ថកិច្ច ​ប្រចាំ​ច្រក​នេះ​អាច​ ប្រមូល​លុយ​តាមរ បៀប​ពុករលួយ​ បាន​យ៉ាង ច្រើន​ ។ ប្រភព​បាន​ឲ្យ​ ដឹង​ទៀតថា លោក វណ្ណា  នាយប៉ុស្ដិ៍​ការពារ​ ព្រំដែន​ច្រក​ដូង គឺជា ​អ្នកប្រមូល​លុយ​ ពី​ក្រុមអា ជីវករ​ និង​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន ហើយក៏​មានការ​បែងចែក​ផលប្រយោជន៍​ទៅ​ថ្នាក់លើ​ជាប្រចាំ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អំពើពុករលួយ​របស់​លោក វណ្ណា នាយប៉ុស្ដិ៍​ការពារ​ព្រំដែន​ច្រក​ដូង កំពុង​ធ្វើ​ឲ្យ​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ព្រោះ​យូរៗ​ទៅ​ពួកគាត់​រកស៊ី​ចិញ្ចឹម​តែម​ន្ត្រី​ពុករលួយ ហើយ​នៅសល់​កម្រៃ​តិចតួច​បំផុត​សម្រាប់​ដោះស្រាយ​ជីវភាព​ធ្វើស្រែ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​សមត្ថកិច្ច​នៅ​ច្រក​ដូង ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ​។ ដោយហេតុថា​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ខំប្រឹង​បញ្ចេញ​កម្លាំង​ញើស​ឈាម​រកស៊ី​ទាំង​លំបាកលំបិន ហើយ​សមត្ថកិច្ច​នៅ​ច្រកទ្វារ​តំបន់​ដូង​បែរ​ជាមាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ប្រមូល​លុយ​មួយថ្ងៃៗ​រាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង។

ប្រភពពី​ក្រុមអាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ច្រើន​ប្រភេទ​ដូចជា ជ្រូក​រស់ គ្រឿងទេស និង​បន្លែបង្ការ ផ្លែឈើ សម្ភារៈប្រើប្រាស់​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​តំបន់​ដូង ឃុំ​ដូង ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​នៅសល់​កម្រៃ​តិចតួច​បំផុត​។ ដោយហេតុថា​សមត្ថកិច្ច​ច្រក​ដូង ជាពិសេស​គឺ​ច្រកទ្វារ​តំបន់​ដូង គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​បើ​នរណា​ហ៊ាន​តវ៉ា​នោះ​ត្រូវគេ​គំរាមកំហែង​សព្វបែបយ៉ាង​។ ពលរដ្ឋ​មួយចំនួន​ដែល​រកស៊ី​ដឹក​ធុង​ជ័រ​តាម​រ៉ឺម៉ក​ម៉ូតូ​ពី​ស្រុក​យួន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​តំបន់​ដូង បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ជើង​ពួកគាត់​បង់លុយ​ឲ្យ​ក្រុម​សមត្ថកិច្ច​នៅ​ច្រក​នេះ​សរុប​ប្រមាណ​១៣​ម៉ឺន​រៀល ហើយ​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះឡើយ​។

ប្រភពពី​ក្រុមអាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​នាំចូល​ទំនិញ​ផ្សេងៗ​ដឹក​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​តាម​ច្រក​ដូង គឺ​ត្រូវ​បង់លុយ​១៥​ម៉ឺន​រៀល ហើយ​អ្នករកស៊ី​ដឹក​ពូក​តាម​រ៉ឺម៉ក​ក្នុង​មួយ​ជើង​ក៏ត្រូវ​បង់​ចំនួន​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នករកស៊ី​នាំចូល​គ្រឿងទេស សម្ភារៈប្រើប្រាស់ គ្រឿង​ជ័រ កៅអី បន្លែ​ផ្លែឈើ ត្រូវ​បង់​ក្នុង​មួយ​ជើង​ពី​១៥​ម៉ឺន​រៀល​រហូតដល់​៤០​ម៉ឺន​រៀល​តាម​រថយន្ត​តូច​ឬ​ធំ ហើយ​ការកំណត់​ស្ថិតនៅលើ​បបូរមាត់​របស់​ក្រុម​សមត្ថកិច្ច​។ សូម្បីតែ​ពលរដ្ឋ​ខ្មែរ​ដែល​ដឹកស្រូវ ដឹក​ដំឡូង​មី ចេញទៅ​ស្រុក​យួន​តាម​ច្រក​តំបន់​ដូង ក៏ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ការកំណត់​ដែរ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុម​សមត្ថកិច្ច​ប្រចាំ​ច្រក​ដូង ស្រុក​រមាសហែក ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។(មានត)

37027381_493441764410122_8357976885950414848_n 37032682_493441564410142_5903792698539638784_n 36990661_493441651076800_1623343689080242176_n