ល្បែង​ស៊ីសងក្នុង​ស្រុកជាំក្សាន្តបើ​កលែងម៉ា​សេរីលោក​ អ៊ុន ចាន់ដា ​អភិបាលខេត្ត​ព្រះវិហារ​និងសមត្ថ​កិច្ច​នគរបាល​ខេត្តមិន​ហ៊ានបង្ក្រា​ប?

ប្រភពពី​ប្រជាពលរដ្ឋ​ ក្នុងភូមិ​រុងរឿង ឃុំ​ជាំ​ក្សាន្ត  បាន​ឲ្យ​ដឹងថា មួយរយៈ​ កន្លងទៅនេះ​សង្វៀន​ បញ្ជល់មាន់ ​បង្កប់​ដោយ​ អាប៉ោង​និង​យូគី​ របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង  ពេ​ជ្យ ល្បីល្បាញ​កាន់តែខ្លាំង​ ដោយ​ក្នុងការ​បញ្ជល់ មាន់​មួយ គូៗ​មាន​ដាក់​ ដើម​ថា​ន់​រាប់លាន ​រៀល ហើយ​ល្បែង​អាប៉ោង ​និង​យូគី​ក៏​ដំណើរការ​យ៉ាង ​រលូន​ដែរ​។  មន្ត្រី​អាជ្ញាធរ​ឃុំ សមត្ថកិច្ច​ន គរបាល​ឃុំ ក៏ដូចជា ​អភិបាលស្រុក​ជាំ​ក្សាន្ត និង​ អធិការនគរបាល​ស្រុក​ ជាំ​ក្សាន្ត បាន​រក្សា​ ភាព​ស្ងៀម ស្ងាត់​ ទុក​ឲ្យ​វង់ល្បែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ ដំណើរការ​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច​ខេត្តព្រះវិហារ ចាត់វិធានការ​បង្ក្រាប​វង់ល្បែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​តទៅទៀត​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ចាប់តាំងពី​សង្វៀន​បញ្ជ​ល់​មាន់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ ត្រូវបាន​បង្កើតឡើង​រួចមក​គឺ​អំពើចោរកម្ម​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ឡើង​យ៉ាង​ពេញបន្ទុក​ហើយ​ពលរដ្ឋ​ខ្លះ​ចាញ់ល្បែង​អស់​លុយកាក់​ទ្រព្យសម្បត្តិ​បែកបាក់​គ្រួសារ ហើយ​អ្នកខ្លះ​នាំគ្នា​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ដើម្បី​បាន​ប្រាក់​យកមក​លេងល្បែង​តទៅទៀត​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​អ្វី​ទាំងអស់​

ករណី​មន្ត្រី​យោធា​ម្នាក់​បើក​សង្វៀន​បញ្ជល់​មាន់ប​ង្ក​ប់​ដោយ​អាប៉ោង​និង​យូគី​នៅ​ភូមិ​រុងរឿង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច​នគរបាល​ខេត្តព្រះវិហារ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​យោធា​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​បើក​ល្បែងស៊ីសង​ខុសច្បាប់​ដូច​ករណី​ដែល​កើតឡើង​នៅ​ស្រុក​ជាំ​ក្សាន្ត តទៅទៀត​។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រុងរឿង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​ល្បែង​បញ្ជល់មាន់ អាប៉ោង និង​យូគី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ស្នងការ​នគរបាល​ខេត្តព្រះវិហារ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង​ក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ប្រាកដជា​រាលដាល​កាន់តែខ្លាំង​ហើយ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ក៏​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​។​

​តាម​សេចក្ដីរាយការណ៍​ពី​នាយទាហាន​និង​ពលទាហាន​ក្នុង​កងពល​អន្តរាគមន៍​លេខ​៣ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកបើក​ល្បែង​បញ្ជល់មាន់ អាប៉ោង និង​យូគី​នោះ គឺ​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ ដែលជា​មេបញ្ជាការរង​កងពល​អន្តរាគមន៍​លេខ​៣ ប្រចាំ​ខ្សែបន្ទាត់​ព្រំដែន​សមរភូមិ​មុខ​ទិស​ទី​១ ខេត្តព្រះវិហារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​អ្នកញៀន​ល្បែង​តែង​ប្រមូល​ផ្ដុំគ្នា​ជួបជុំ​នៅ​សង្វៀន​បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង ហើយ​សង្វៀន​បញ្ជល់មាន់​នោះ​មាន​ទីតាំងនៅ​ខាងក្រោយ​ផ្ទះ​លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ តែម្តង​ដែលជា​កន្លែង​ប្រកបដោយ​សុវត្ថិភាព​១០០​ភាគរយ​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា​កុំថាឡើយ​មន្ត្រី​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត និង​សមត្ថកិច្ច​នគរបាល​ក្នុងស្រុក​ជាំ​ក្សាន្ត ហ៊ាន​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ គឺ​សូម្បីតែ​ទៅ​ក្បែរ​ក៏​មិន​ហ៊ាន​ផង​។​បឋម

36847988_489921754762123_3768877026790866944_n-1 36840274_489921621428803_692270868948058112_n-1 un_chanda_mara