លោក ​សិទ្ធប្រធាន​ស្ថានីយ៍ជញ្ជីងថ្លឹ​ងរថយ​ន្តផ្លូវជាតិលេ​ខ២និងឈ្មោះ​រស់អនុប្រធាន​ប្រមូល​លុយពី​ក្រុមឈ្មួញ​ទាំងទាំងធំ​ទាំងតូច​តាមរបៀប​ពុករលួយមិន​ញញើត​អង្គភាពប្រឆាំង​អំពើ​ពុករ​លួយ

ប្រភពពី​អ្នកបើកបរ​រថយន្ត​ដឹក  ទំនិញ ដឹក​ដី ដឹក​ខ្សាច់​មួយ ចំនួន​បាន​ឲ្យ​ដឹងថា លោក សិទ្ធបានប្រើ​អំណាច​គាប សង្កត់​យកលុយ​ ពី​ពួកគាត់​កាន់តែ ​ច្រើនឡើងៗចំណែក​ ឈ្មួញ​ធំៗ ​ដែល​ដឹកទំនិញ​តាម ​រថយន្ត​សណ្ដោង​កន្ទុយ​លើស ​ចំណុះគឺ​មិនដែល​ឃើញ​លោក  សិទ្ធ និង​មន្ត្រី ក្រោម  ឱវាទ​ចាត់វិធានការ​ទប់ ស្កាត់​នោះទេ​។

  មានការ​រិះគន់​ចំៗ​ថា  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​ដោយ​មិនចាំបាច់​ត្រួតពិនិត្យ​អ្វី​ទាំងអស់​។ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាលត្រូវគេ​ដឹងថា​ជា​អ្នក​បើកដៃ​ឲ្យ​លោកសិទ្ធនិង​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ក្នុង​ឃុំ​ព្រះពុទ្ធស្រុក​កណ្ដាលស្ទឹងធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​រឿងអាស្រូវ​ពុករលួយ​របស់លោកសិទ្ធដែលជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុង​ត្រូវបាន​ម្ចាស់​រថយន្ត​ដឹកទំនិញដឹក​ដីដឹក​ខ្សាច់បើក​កកាយ​ពី​រឿងអាស្រូវ​ពុករលួយ​។ ម្ចាស់​រថយន្ត​ដឹកទំនិញ​មួយចំនួន​បានលើកឡើង​ថាទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក សិទ្ធ ដែរ​ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ការដែល​លោក សិទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តគឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាលដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយដែល​ធ្លាប់​ប្ដេជ្ញា​ប្រព្រឹត្ត​អំពើពុករលួយ​នៅតាម​ដងផ្លូវ​នោះ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោកសិទ្ធប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​២​នោះឡើយ​។​

តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេល​រថយន្ត​របស់​ឈ្មួញ​ធំៗ​ដឹកទំនិញ​លើស​ចំណុះក៏ដូចជា​ដឹក​ដី​ដឹក​ខ្សាច់ ដឹក​ថ្ម​លើស​ចំណុះ​ខុស​លក្ខណៈ​បច្ចេកទេស គឺ​លោក សិទ្ធនិង​បក្ខពួក​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​គ្រាន់តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​។ ចំណែក​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​ដឹកទំនិញ​លើស​ចំណុះ​តិចតួច​ត្រូវបាន​គេ​គាបសង្កត់​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​តែម្តងព្រោះ​លោក សិទ្ធប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​២ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុង​ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹងខេត្តកណ្ដាលកំពុង​ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាង​ខ្លាំងអាចធ្វើអោ​យបាត់​សន្លឹក​ឆ្នោត​?។បឋម

chhor-ly-waight1-768x2801-300x109 IMG_1498-300x205