ឈ្មួញ​ជាមន្ត្រីយោ​ធាឈ្មោះលឹម​ កាំង​សម្រុកដឹកជញ្ជូន​ឈើចិញ្ចឹម​សមត្ថកិច្ចពុ​ករលួ​យខេត្តស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង៖ ប្រភព​បាន​បានទម្លាយឲ្យ ​ដឹងថា​ឈ្មួញ​ឈ្មោះ   ​លឹម កាំ​ងបានធ្វើ​សកម្មភាព  ​ដឹកជញ្ជូន ​ឈើ​ចេញពី​ខេត្ត ស្ទឹង ត្រែង  ចូលទៅ​ខេត្តរតនគិរី និង​ ខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេង ដោយមាន ការ​ឃុប ឃិត​បើក  ដៃ​​ពី​សំណាក់​  មន្ត្រីរដ្ឋបាល​ព្រៃ ឈើ  និង​សមត្ថកិច្ច​ពាក់ព័ន្ធ  ​ជាច្រើន​ស្ថាប័ន​។   ប្រសិនបើ​គ្មាន​ការឃុបឃិត​  បើកដៃ​ពី​សំ ណាក់​លោក មាស  សុ​ផុន នាយ​ខណ្ឌ ​រដ្ឋ​បាល​ព្រៃឈើ ​ខេត្តស្ទឹងត្រែង ព្រមទាំង ​បក្ខពួក​ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ  លឹម កាំ​ង ជា​មន្ត្រី​យោធា  និង​ឈ្មួញ​វៀត ណាមជា​ដៃគូ​៤​នាក់​ ទៀត​មិនអាច​ដឹកជញ្ជូន​​ ឈើ​ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែង  បានឡើយ​។ ចំណែក​លោក  ម៉ុម សារឿន អភិ បាល ខេត្ត​ស្ទឹងត្រែង  និង​លោក ម៉ៅ តារា ស្នងការ​នគរបាល ​ខេត្តស្ទឹងត្រែង ក៏​​ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ ផលប្រយោជន៍​ផង ដែរ​ទើប​ នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ​ ក្នុងខណៈដែល​ព្រៃឈើ​ ក្នុងស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង  និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​  កំពុងតែ​ប្រឈម ​នឹង​សេចក្ដី​វិនាស​។ ប្រភពពី​សកម្មជន​ព្រៃឈើ​និង​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង ថា ឈ្មួញ​ ឈ្មោះ ​លឹម កាំ​ង ជា​មន្ត្រី​យោធា​ ផ្នែក​ស៊ើបអង្កេត​ប្រចាំ​ទិស​ខេត្តស្ទឹងត្រែង  និង​ឈ្មួញ​យួន​៤​នាក់​ទៀត​ កំពុង​ប្រមូល​ទិញ​  ឈើ​និង​សម្រុក​ដឹកជញ្ជូន​  ឈើ​ចេញពី​ខេត្តស្ទឹង​ត្រែងភ្លូកទឹក​ភ្លូ ក​ដី ។ ទន្ទឹមនឹងនេះ​ឈ្មួញ​ជា  ​មន្ត្រីនគរបាល​ឈ្មោះ   ម៉ៅ និង​ប ក្ខពួក​ឈ្មោះ  វីរៈ ក៏​កំពុង​សម្រុក ​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី  ចូ​លទៅ​ខេត្ត ក្រចេះ តាម​ ក្បួន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ដោយ​ គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​ស មត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ចាត់វិ ធានការ​បង្ក្រា​ប​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​លោក លី ហ្គ្រ​ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០១​ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ លឹម កាំ​ង និង​ឈ្មួញ​មួយចំនួនទៀត​បាន​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ផ្សេងទៀត​រាប់សិប​គ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី យ៉ាង​រលូន​។ ក្រុម​ឈ្មួញ​ទាំង​នោះបាន​បង្ហើប​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ពួកគេ​បង់លុយ​ប្រចាំ​ជើង​និង​ប្រចាំខែ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​តាម​ការកំណត់​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ ដោយ​គ្មាន​ការរំខាន​។ ក្នុងនោះ​សម្រាប់ ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ត្រូវបាន​គេ​ដឹងថា​មាន​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ជា​ខ្នងបង្អែក​ ដ៏​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​ក្នុង​ខេត្តស្ទឹងត្រែង ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ដែលជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នោះទេ ដោយសារ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារគ្រប់ពេលវេលា។រាល់ការចេញផ្សាយពត៌ មានខាងលើនេះអង្គភាព យើងបាន ទំនាក់ ទំនង​ ទៅសមត្ថកិច្ចពាក់ព័ន្ធខាងលើនេះដែរតែមិនលើកទូរស័ព្ទ៕

36583121_1857502307878676_7021922270809423872_n