លោក​ សាយ ​សំអាល់ ​អសមត្តភាពទ​ប់ស្កាត់បទល្មើស​កាប់បំផ្លាញព្រៃ​ឈើតំប​ន់កន្ទុយ​នាគ​ឧទ្យានជាតិវីរៈ​ជ័យជិតរ​លាយ​អស់ហើយ​?

ក្រុមហ៊ុន​យួន​ និង​ជនជាតិ​យួន​ដែល​ឆ្លងដែន​ ចូលមក​កាប់​ឈើ​នៅក្នុង​តំបន់​ កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ ​ជ័យ យ៉ាង​មហន្តរាយ ​គឺមាន​ក្រុមហ៊ុន​ក្នុងស្រុក​និង​ ឈ្មួញ​ជនជាតិខ្មែរ​ដែល​ជាម​ន្ត្រី​ យោធា មន្ត្រី​អាវុធហត្ថ ក៏​កំពុង​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដែរ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ តំបន់​ព្យា​ង ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ ព្រោះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មជ្ឈដ្ឋាន​ខ្លះ​បាន​លើកឡើងថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជឿ​តែ​តាម​របាយ​ការ​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ កើតឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​កំពុង​ក្លាយជា​រឿង​ឥតន័យ​ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ទៅ​ស្រុក​យួន​កំពុងតែ​កើតឡើង​ខ្លាំងក្លា​លើស​មុន​ទៅទៀត

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងមកនេះ​មាន​ក្រុមហ៊ុន​យួន​ចំនួន​៦​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចូលមក​កាប់​ឈើ​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ដឹកជញ្ជូន​ចូល​ទឹកដី​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ការពារ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក៏ដូចជា​ពី​សំណាក់​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ខ្មែរ​ផងដែរ​។ រហូតមកដល់​ពេលនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅឡើយ​ទេ​បើទោះបី​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​កំពុង​សម្រុក​កាប់​ឈើ​យ៉ាង​រាលដាល​ក៏ដោយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា ទាំង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហ៊ាន​បើកដៃ​ឲ្យ​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ដឹកជញ្ជូន​ចូលទៅ​ទឹកដី​យួន​រាប់សិប​រថយន្ត​ធុន​ធំ​ក្នុង​មួយថ្ងៃៗ គឺអាច​មានការ​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង ខេត្តរតនគិរី បាន​បញ្ជាក់ថា​ក្រុមហ៊ុន​យួន​និង​ជនជាតិ​យួន​សម្រុក​កាប់​ឈើ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់​។បឋម

images t154-3 IMG_7083