មន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការដែលលោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រី ក្រោមឱវាទចុះត្រួតពិនិត្យគុ ណភាពទំនិញនៅតាមទីផ្សារ ហើយរឹបអូសចំណីអាហារ ខូចគុណភាព និងមានលាយ សារធាតុគីមីយកទៅកម្ទេចចោល គឺគ្រាន់តែជាល្បិចរបស់លោក សាន វិជ្ជាសារ៉ាវុធ ក្នុងការបិទ បាំងអំពើ ពុក រលួយ របស់ខ្លួនប៉ុណ្ណោះ។ មជ្ឈដ្ឋាននានា បានលើកឡើងថា ប្រសិនបើមន្ត្រីកាំកុង ត្រូលប្រចាំច្រកទ្វារអន្តរ ជាតិប៉ោយ ប៉ែត និងច្រកព្រំដែននានាក្នុងខេត្តបន្ទាយមានជ័យ ចាត់វិធានការត្រួតពិនិត្យគុណភាព ទំនិញប្រភេទចំណី អាហា រមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូលនោះ គឺគ្មានឈ្មួញណាអាចនាំចូលទំនិញខូចគុណភាពនិងមានលាយសារធាតុគីមីមកលក់ចែកចាយក្នុងទីផ្សារនៃខេត្តបន្ទាយមានជ័យ បានឡើយ។ ជាងនេះទៅទៀតបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទេនោះគឺមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែននានាមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍នោះទេ។ ដូច្នេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើលភាពអសកម្មនិងអំពើពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ខ្លះផងព្រោះលោក សាន វិជ្ជាសារ៉ាវុធ កំពុងប្រើវិធីបិទបាំងអំពើពុករលួយរបស់ខ្លួន។
មួយរយៈកន្លងទៅនេះក្រុមអាជីវករលក់ដូរទំនិញ គ្រឿងឧបភោគបរិភោគតាមទីផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់យ៉ាងខ្លាំងក្លាទៅលើសកម្មភាពមិនប្រក្រតីរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលកំពុងធ្វើឲ្យពួកគាត់ប្រឈមនឹងការខាតបង់ជាបន្តបន្ទាប់។ ក្រុមអាជីវករបានលើកឡើងថា នៅពេលឈ្មួញធំៗនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ឬចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនផ្សេងៗទៀតគឺលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទមិនចាត់វិធានការត្រួតពិនិត្យឬទប់ស្កាត់ទាល់តែសោះ។ ប៉ុន្តែនៅពេលអាជីវករទិញទំនិញទាំងនោះពីឈ្មួញយកមកលក់បន្តនៅតាមផ្សារក៏ត្រូវលោក សាន វិជ្ជាសារ៉ាវុធ ព្រមទាំងមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យដកហូតយកទៅកម្ទេចចោលធ្វើឲ្យប្រជាពលរដ្ឋក្លាយជាជនរងគ្រោះរហូត។
សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល និងមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទេនោះគឺគ្មានឈ្មួញណាអាចនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានសារធាតុគីមីបានឡើយ។ ទាល់តែមានការឃុបឃិតបើកដៃពីលោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបឈ្មួញធំៗទាំងនោះនាំទំនិញខូចគុណភាពហួសកាលកំណត់ប្រើប្រាស់និងចំណីអាហារមានលាយសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក។ ជាក់ស្ដែងកន្លងមកឈ្មួញមួយចំនួនធ្លាប់បង្ហើបឲ្យដឹងថា ពួកគេបង់លុយឲ្យមន្ត្រីកាំកុងត្រូលនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមការកំណត់ទើបអាចនាំចូលទំនិញខូចគុណភាព ឬចំណីអាហារមានលាយសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងរលូន ហើយលក់ចែកចាយពេញទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀតផងដែរ។បឋម
Recent Comments