ខេត្តបន្ទាយមានជ័យ៖ អំពើពុករលួយ របស់ប្រធានការិយាល័យ គយក្រុងប៉ោយប៉ែត បន្តចាក់ ឫស គល់មក ដល់ លោក ហ៊ុយ សុ ជាតិ
ពី មួយ ជំនាន់ ទៅមួយ ជំនាន់ អំពើពុករលួយរបស់មេគយក្រុង ប៉ោយប៉ែតដែលផ្តើមពី ការឃុបឃិតជាមួយ ក្រុម ឈ្មួញ រកស៊ីធំៗក្នុងការគៃបន្លំ បំបាត់ចំណូលពន្ធរដ្ឋតាមរយៈ ការអនុញ្ញតឲ្យនាំចូល ទំនិញគេចពន្ធខុស ច្បាប់ឬក្លែង ប្រភេទមុខទំនិញ ជាដើម បានកើតមានឡើងជាបន្តបន្ទា ប់គួរឲ្យភ័យខ្លាច បំផុត ហើយ ថវិកា ជាតិ រាប់សិប លានដុល្លារ ក្នុងមួយឆ្នាំៗ ត្រូវបានបាត់ បង់ និងហូ រចូលក្នុង ហោប៉ៅមន្ត្រីពុករលួយ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នេះប្រធានការិយាល័យគយ និងរដ្ឋាក រច្រកអន្តរជាតិប៉ោយប៉ែត លោក ឈួន ហៃ ត្រូវបាន ដកចេញពី តំណែង និងជំនួសដោយលោក ហ៊ុយ សុជាតិ មកពីប្រធាន ការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិ បាវិត ហើយការដកតំណែងតួនាទីរបស់ លោក ឈួន ហៃ ក្នុងពេល នេះត្រូវបាន មជ្ឈដ្ឋានជាច្រើនយល់ឃើញថា អាចផ្តើមឡើងពីអំពើពុករលួយ បក្ខពួកនិយម ឬចែកផល ប្រយោ ជន៍គ្នាមិនស្មើនៅ ក្នុងអង្គភាព ទើប មានបាតុភាពនេះកើតឡើងរហូតថ្នាក់លើដកចេញដូច្នេះ ។ហើយអំពើពុករលួយនេះនឹងបន្តចាក់ឫសគុលមកដល់លោក ហ៊ុយ សុជាតិ ។ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានគេចាត់ទុកថា ជាច្រកសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ ៣បន្ទាប់ពីច្រក ព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ និងច្រកកំពង់ផែខេត្តព្រះសីហនុ ហើយទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិន គ្រប់ចំនួន១០០%ជា ច្រើនប្រភេទត្រូវបានក្រុមឈ្មួញនាំចូលតាម ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត នេះ យ៉ាង គគ្រឹក គ្រេងជារៀងរាល់ថ្ងៃ ដែលជាប្រភពចំណូល មិនចេះរីងស្ងួតសម្រាប់ធ្វើឲ្យមន្ត្រីគយទាំងនោះប្រមូល យក ទៅចែកគ្នាធ្វើ មានបានផ្ទាល់ខ្លួន ដូច្នេះមិនយូរ មិនឆាប់លោក ហ៊ុយ សុជាតិ ក៏នឹងក្លាយ ទៅជាមេ គយដែល មានទ្រព្យសម្បត្តិស្តុកស្តម្ភដូចមេគយសម័យមុនៗ អ៊ីចឹង!ដែរ ហើយភាពមានបានរបស់លោក ហ៊ុយ សុជាតិ គឺផ្តើមឡើងពីការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយក្រុម ឈ្មួញរកស៊ីបំបាត់ចំណូលពន្ធរដ្ឋតែម្តង។ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតលើក ឡើងថាអង្គភាពប្រឆាំង អំពើពុករលួយគួ រស៊ើបអង្កេតលោក ហ៊ុយ សុជាតិមេគយច្រកប៉ោយប៉ែតខ ណៈក្លាយជាអ្នកមានដ៏មហាសាល។បឋម
Recent Comments